ខេត្តកំពត​: នាព្រឹកថ្ងៃ​ទី ២០​ ខែ​មេសា​ ឆ្នាំ​២០២១កាលពីព្រឹកមិញនេះ វេលា​ម៉ោង ៩:០០នាទី កម្លាំងជំនាញនៃអធិ ការដ្ឋាននគរបាលស្រុកឈូក នៃខេត្តកំពត បានធ្វើការឃាត់ទុកនៅរថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភំ្នពេញ 2AH-0465 នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ខេត្តកំំពត ដែលបានលួចលាក់ដឹកជនជាតិចិនចំនួន ១១ នាក់ចេញពី​ខេត្ត​ព្រះសីហនុ​ សម្តៅទៅរាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តកំពត ត្រង់ភូមិសាស្ត្រ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្ត​កំពត​។

រថយន្តល្មើស
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណីនេះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពត​បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ជាធរមាន ខណ:ដែលមូលហេតុនៃការដែលម្ចាស់រថយន្តហ៊ានប្រព្រឹត្តយ៉ាងដូច្នេះ អាចបណ្តាលមកពីបញ្ហាទឹកលុយជាធំ ដែលហ៊ានជម្រុញឲ្យម្ចាស់រថយន្តហ៊ានប្រព្រឹត្តល្មើសនឹងច្បាប់យ៉ាងដូចនេះ៕

រថយន្តល្មើស
ជនជាតិចិនទាំង១១នាក់
ជនជាតិចិនទាំង១១នាក់

ប្រភព: ស្នងការនគរបាលខេត្តកំពត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]