ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនថា ការដឹកជញ្ជូនអាហារ និងគ្រឿងឧបភោគបរិភោគចូលមកក្នុងតំបន់ក្រហមជាលក្ខណៈឯកជនមិនត្រូវបានអនុញ្ញាតទេ ប៉ុន្តែក្រសួងពាណិជ្ជកម្មនឹងសម្របសម្រួលជាមួយនឹងបញ្ហានេះ។
ដោយឡែក ក្រសួងពាណិជ្ជកម្មនឹងសម្របសម្រួលជាបន្ទាន់ឱ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង (ដូចជា អង្ករ មី ត្រីខ កំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងគ្រឿងឧបភោគបរិភោគផ្សេងទៀតដែលចាំបាច់) ដើម្បីលក់ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម ដោយអនុវត្តសេវាលក់តាមប្រព័ន្ធទូរស័ព្ទ ឬអនឡាញ និងការដឹកជញ្ជូនចែកចាយដល់មុខផ្ទះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចំពោះប្រជាពលរដ្ឋងាយរងគ្រោះ ប្រជាពលរដ្ឋក្រីក្រ និងលំបាកក្នុងជីវភាព អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់នឹងផ្តល់ជូននូវជំនួយសង្គ្រោះបន្ទាន់។
អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នាមេត្តាអធ្យាស្រ័យ និងយោគយល់ចំពោះការលំបាក និងការរំខាននានា ក្នុងរយៈពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ ដើម្បីយើងរួមគ្នាជួយដល់អាយុជីវិត និងសុខភាពរបស់ប្រជាជនយើង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]