ជាការពិតណាស់ ដូចដែរពុកម៉ែ បងប្អូនទូទាំងប្រទេស បានជ្រាបច្បាស់ហើយពីបញ្ហា ស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាដែរកំពុងតែមានសភាពតានតឹង និងស្ថិតក្នុងសភាពគ្រោះថ្នាក់បំផុត ដែលត្រូបតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូបស្នាក់នៅក្នុងផ្ទះ ដោយពុំមានការអនុញ្ញាត្តឲ្យចេញក្រៅដាច់ខាត ប្រសិនបើគ្មានភារកិច្ចចាំបាច់។

ជាក់ស្ដែង ជឿជាក់ថាបងប្អូនមួយចំនួនប្រាកដជាមានភាពធុញថប់ដោយស្ថិតនៅតែក្នុងផ្ទះ ដោយមិនអាចដើរលេង Shopping ជួបជុំគ្នា និងធ្វើអ្វីៗបាននោះទេនៅខណៈពេលនេះ និងរឹតតែមិនដឹងថាត្រូវ រកធ្វើសកម្មភាពអ្វីដើម្បីបំបាត់ការអផ្សុកនោះ។ ជាពិសេសនោះ សម្រាប់អ្នកដែលមានថ្ងៃកំណើតនៅខែមេសានេះ គឺរឹតតែពិបាកក្នុងការជួបជុំ​មិនអាចចេញក្រៅ និងអាចពិបាកក្នុងការរកទិញនំខេកមកពីខាងក្រៅ ដោយបញ្ហាដឹកជញ្ជូនមិនរហ័សទាន់ចិត្ត នៅក្នុងរដូវកាលកូវីដ-១៩នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្ងៃនេះយើងនឹងនាំយកនូវភាពងាយស្រួលដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជាមួយនឹងការយកផ្លែឪឡឹក និងផ្លែឈើផ្សេងមកកែច្នៃចេញជានំខេកយ៉ាងស្រស់ស្អាត និងថែមទាំងផ្តល់សុខភាពទៀតផង អាចធ្វើនៅផ្ទះបងប្អូនមានទាំងអនាម័យ និងបង្កើតបរិយាកាសសប្បាយក្នុងគ្រួសារយ៉ាងរីករាយ។

មកមើលវិធីងាយៗ ក្នុងការយកផ្លែឪឡឹកមកធ្វើចេញជានំខេកយ៉ាងស្រស់ស្អាត៖

- ជាដំបូងបងប្អូនញគ្រាន់តែមានផ្លែឪឡឹក ២ ឬ ៣ផ្លែ និងផ្លែឈើអម ផ្សេងៗដូចជា ទំពាំងបាយជូ ផ្លែប៉ោម ស្ត្របឺរី និងផ្លែឈើផ្សេងទៀតតាមចំណង់ចំណូលចិត្ត។

- ចិត សំបកឪឡឹកឲ្យស្អាត និងកាត់ចេញជារូបរាង មូល ឬ ជ្រុង បន្ទាប់មកតម្រៀបដាក់លើគ្នា​​ យកផ្លែឈើផ្សេងៗ ដាក់ដេគ័រអមសងខាង ក៏ដូចជាបន្ថែមផ្កា ពីលើបន្ថែមឲ្យកាន់តែមានភាពស្រស់ស្អាតបន្ថែមទៀត។

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]