បរទេស៖ កាលពីថ្ងៃច័ន្ទ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានសរសេរបដិសេធលើការដែលចោទថាប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់ក្រុមហ៊ុនលោក ធ្វើឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Spring រដ្ឋតិចសាស់។

ទីភ្នាក់ងារសហព័ន្ធចំនួនពីរ គឺរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវ៉េជាតិ និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិកំពុងស៊ើបអង្កេតការបុកគ្នានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើយោងតាមការស៊ើបអង្កេតបឋម ប៉ូលិសក្នុងតំបន់បាននិយាយនៅក្នុងបទសម្ភាសន៍សារព័ត៌មានជាច្រើនថា គ្មាននរណាម្នាក់នៅអង្គុយពីក្រោយចង្កូតរថយន្ត Tesla Model S ស៊េរីឆ្នាំ2019 នេះទេ នៅពេលដែលវាធ្លាក់ចេញពីផ្លូវទៅបុកដើមឈើនិងផ្ទុះឆេះ។

លោក Musk បានសរសេរនៅក្នុង Twitter របស់គាត់កាលពីថ្ងៃចន្ទថា មិនបានរកឃើញថា Autopilot ត្រូវបានបើកនោះទេ ហើយរថយន្តនេះមិនបានទិញ FSD (Full Self-Driving) ផងដែរ។ លើសពីនេះទៀត រថយន្តដែលមានមុខងារ Autopilot តម្រូវឲ្យផ្លូវមានគំនូសសញ្ញាតាមដងផ្លូវ (lane lines) ទើបវាបើកទៅរួច ដែលផ្លូវកើតហេតុនេះមិនមានសោះឡើយ។

ធ្វីត

គួរបញ្ចាក់ផងដែរថាមុខងារ Autopilot និង FSD របស់ក្រុមហ៊ុន Tesla មិនមានលទ្ធភាពគ្រប់គ្រងយានយន្តអគ្គិសនីគ្រប់កាលៈទេសៈបើកបរទាំងអស់នោះទេ ហើយក្នុងសៀវភៅណែនាំរបស់ម្ចាស់យានយន្តបានព្រមានអ្នកបើកបរថា ឱ្យប្រើមុខងារទាំងនេះតែក្រោមការឃ្លាំមើលតឹងរ៉ឹងបំផុត (active supervision) ប៉ុណ្ណោះ។

មុខងារ Autopilot ដែលមានលក្ខណៈស្តង់ដារនៅក្នុងរថយន្តរបស់ក្រុមហ៊ុន Tesla មិនតែងតែសម្គាល់ lane markers បាន100%នោះទេ ឧទាហរណ៍វាអាចច្រឡំស្នាមប្រេះនៅលើផ្លូវឬផ្លូវសម្រាប់កង់ ថាជា lane markers បាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]