ថៃ៖ Nadech និង Yaya គឺជាតារាសម្ដែងដ៏ស្រស់សង្ហា និងស្រស់ស្អាត ព្រមទាំងមានប្រជាប្រិយភាពនិងភាពល្បីល្បាញខ្លាំងទូទាំងប្រទេសថៃ និងក្រៅប្រទេសដូចគ្នា។ មិនតែប៉ុណ្ណោះពួកគេទាំងពីរក៏ជាគូស្នេហ៍ដ៏សាកសម នឹងគ្នាល្អឥតខ្ចោះ។

Yaya និង Nadech
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការធ្វើដំណើរកម្សាន្តនិងមានការថតរូបបែបស្វីតៗ ទុកជាអនុស្សាវរីយ៍ សម្រាប់គូស្នេហ៍​ នីមួយគឺជារឿងដែលធ្វើឱ្យមានក្ដីសុខ និងរីករាយ ក្នុងជីវិតស្នេហាណាស់ ។ សម្រាប់ Yaya និង Nadech ក៏ដូចគ្នា ពួកគេទាំងពីរគឺតែងតែណាត់គ្នាដើរកម្សាន្តស្ទើរគ្រប់ទីកន្លែង ដើម្បីកង្កើតនូវចំណងស្នេហ៍ឱ្យកាន់តែល្អ ព្រមទាំងមានការថតរូបទុកជាអនុស្សាវរីយ៍ ​ដ៏ផ្អែមល្ហែមសម្រាប់អ្នកទាំងពីរជានិច្ច។

Yaya និង  Nadech

ក្នុងរយៈពេលថ្មីៗនេះ Yaya បានធ្វើឱ្យមហាជនដែលមិនទាន់មានគូមិនតិចនាក់នោះទេ មានអារម្មណ៍ថាគួរឱ្យច្រណែនទៀតហើយ  បន្ទាប់ពីនាងបានផុសរូបថតដើរលេងរបស់នាងនិងកំលោះសង្ហា Nadech ក្នុងបណ្ដាញសង្គម រួចមក។ក្នុងនោះអ្វីដែលធ្វើឱ្យហ្វេនៗមានការចាប់អារម្មណ៍ខ្លាំងជាងនេះគឺការលេងស្ទាយថតបែបខ្យូតៗគួរឱ្យស្រឡាញ់របស់អ្នកទាំងពីរនៅវាលស្មៅដ៏ស្រស់បំព្រង  ហើយមើលទៅគឺស្រស់ស្រាយខ្លាំងណាស់៕

ចង់ដឹងច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖

Yaya 
Yaya 
Nadech
Yaya 
Yaya និង Nadech

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]