យល់ដឹង៖ វាមិនមែនជាការងាយស្រួលឡើយក្នុងការទាក់ចិត្តនារីៗ ឱ្យចាប់ចិត្តទៅលើបុរសណាម្នាក់។ ពេលខ្លះបុរសខំប្រឹងយ៉ាងខ្លាំង ធ្វើរឿងជាច្រើន ដើម្បីឱ្យនារីយកចិត្តទុកដាក់ និង ផ្តោតអារម្មណ៍ទៅលើពួកគេ។ តែលទ្ធផល គឺខុសការរំពឹងទុក និងមិនងាយបានសម្រេចដូចបំណង។
ផ្ទុយស្រឡះពេលខ្លះទៀត បុរសធ្វើបានធ្វើសកម្មភាពដ៏សាមញ្ញៗ ដោយមិនដឹងខ្លួនសោះ ចេញពីចិត្ត និងជាធម្មជាតិរបស់បុរស តែត្រូវបាននារីខ្លះគិតថា សកម្មភាពទាំងនោះមានភាពទាក់ទាញទៅវិញ។ តែបុរសៗគួរដឹងចំណុចអស់នេះហើយដែលនារីៗតែងតែមើលទៅលើប្រុសៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១. ចរិតសមរម្យ
ទោះជា សម្រស់ទាក់ទាញមុន តែមាយាទជាចំណុចដែលត្រូវពិចារណានិងសំខាន់ជាងគេនៅពេលរើសគូស្រករ។ ត្បិតតែមនុស្សប្រុសអាចមានសិទ្ធិធ្វើអ្វីបានតាមអំពើចិត្តក៏ពិតមែន តែយ៉ាងហោចក៏គួរមានចរិយាខ្លះ ដែលសមល្មមនឹងតស៊ូឆ្លងកាត់ជីវិតជាមួយគ្នាបានដែរ ។ បើបុរសជាសង្សារចេះតែខាងរករឿងគ្មានហេតុផល ស្រើបស្រាល និយាយស្តី មិនស្គាល់ចាស់ទុំ ទោះជាស្រលាញ់ប៉ុនណា រៀបការហើយក្ដី ក៏ពិបាកចុះសម្រុងនឹងគ្នាណាស់។

២.គេជាមនុស្សដែលកំប្លែង
នារីជាច្រើនចូលចិត្តបុរសដែលចេះនិយាយលាយឡំជាមួយនឹងពាក្យពេចន៍លេបខាយ និងកំប្លែងដែលអាចផ្តល់នូវភាពរីករាយក៏ដូចជាស្នាមញញឹមដល់រូបគេស្ទើរតែគ្រប់ពេលវេលា។ ហេតុនេះហើយ កុំធ្វើខ្លួនជាមនុស្សសោះកក្រោះ ដែលមិនចេះមាត់អីសោះ តែក៏កុំធ្វើជាមនុស្សដែលនិយាយច្រើនហួសដែរ។
៣.គេជាមនុស្សមានមហិច្ឆិតា
បុរសដែលមានមន្តស្នេហ៍ទាក់ទាញខ្លាំង ជាបុរសដែលមានគោលដៅ មានមហិច្ឆតា និងផែនការនៃជីវិតច្បាស់លាស់។ វាប្រៀបបាននឹងទំនុកចិត្តមួយដែលអាចឲ្យនារីមើលឃើញថា អ្នកជាមនុស្សគួរឲ្យពឹងពាក់បាន និងមានកម្លាំងចិត្តក្នុងការដើរលើផ្លូវដែលខ្លួនបានកំណត់ទុក។ នារីមិនចូលចិត្តបុរសដែលមួយថ្ងៃៗគិតតែពីអង្គុយសំកុក មិនដឹងថាអនាគតទៅ ខ្លួនធ្វើអ្វីនោះឡើយ។

៤.គេមានអនាម័យខ្លួនប្រាណល្អ
ថ្វីត្បិតថារូបសម្បតិ្តមិនមែនជាចំណុចសំខាន់ចំពោះបុរសក៏ដោយ តែក៏អ្នកមិនអាចបណ្តោយខ្លួនឲ្យសាមញ្ញពេកនោះដែរ។ មិនចាំបាច់ដល់ថ្នាក់រៀបចំខ្លួនឲ្យដូចតារាល្បីអីនោះទេ គ្រាន់តែមានអនាម័យល្អជាប្រចាំ ដោយការប្រើប្រាស់សាប៊ូដុសខ្លួនដែលមានក្លិនតិចៗ ឬប្រើទឹកអប់ដែលមានក្លិនក្រអូបប្រហើរគួរឲ្យទាក់ទាញ ស្លៀកសំលៀកបំពាក់ដែលមានរបៀប (មិនឡូយឆាយពេក មិនចាស់គំរឹលពេក) រៀបម៉ូតសក់ឲ្យមានសណ្តាប់ធ្នាប់ សម្អាតក្រចកដៃក្រចកជើងជាដើម។

៥.គេជាមនុស្សមើលទៅមានអំណាច និងចេះការពារ
វាការជាការពិតដែលថានារីចូលចិត្តបង្ហាញភាពឯករាជ្យរបស់ខ្លួន ប៉ុន្តែពួកគេពិតជាចូលចិត្តបុរសដែលពោរពេញដោយអំណាច និងភាពជាម្ចាស់ការលើខ្លួនឯងដែលអាចធ្វើឲ្យគេអាចពឹងផ្អែកបាន។ ក្នុងកាលៈទេសៈដែលមានរឿងហេតុ ឬគ្រោះថ្នាក់អ្វីកើតឡើង ត្រូវចេះការពារនាង ធ្វើយ៉ាងណាបំបាត់នូវអារម្មណ៍តក់ស្លុត និងព្រួយបារម្ភពីក្នុងចិត្តរបស់នាងឲ្យបាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]