រាជធានីភ្នំពេញ៖ យោងតាមការសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ បានឱ្យដឹងថា កាលពីវេលាម៉ោង៨៖១៥នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ ដែលឈរជើងនៅគោលដៅចំណុចរង្វង់មូឡព្រហ្មបាយ័ន ក្នុងការអនុវត្តសេចក្តីសម្រេចលេខ ៥០ សសរ ចុះ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ក្នុងនោះដែរ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានសាកសួរ និង ធ្វើការឃាត់ខ្លួន បុគ្គលដែលបានល្មើសនឹងវិធានការសុខាភិបាល ដោយបានលួចគេចចេញពីកន្លែងធ្វើចត្តាឡីស័កនៅតាមផ្ទះ ចំនួន០២ រូប ទី១ ឈ្មោះ កុប ម៉ារី ភេទស្រី អាយុ ៦០ឆ្នាំ មានមុខរបរជាអាជីវករនៅផ្សារដើមគ ត្រូវជាម្តាយ និង ទី២ មានឈ្មោះ ម៉ក់ រុំរីសា ភេទស្រី អាយុ ១៩ឆ្នាំ មានរបរជាអាជីវករផ្សារដើមគ ត្រូវជាកូន ដែលមានអាសយដ្ឋានស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌមជ្រោយចង្វារ រាជធានីភ្នំពេញ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]