សុខភាព: ពិតណាស់ សួតគឺជាផ្នែកមួយដ៏មានសារសំខាន់ណាស់សម្រាប់ជីវិតរបស់មនុស្សគ្រប់រូប ដោយហេតុថាប្រសិនបើមនុស្សគ្មានសួតពិតណាស់មនុស្សនឹងមិនអាចដកដង្ហើម ហើយក៏មិនអាចមានជីវិតរស់នៅលើភពផែនដីនេះបានឡើយ។

យ៉ាងណាមិញ ដោយហេតុថាសួតជាផ្នែកមួយនៃប្រព័ន្ធសរីរាង្គ ឬប្រដាប់នៃដំណកដង្ហើម ហេតុនេះហើយយើងគួរគប្បីស្វែងយល់ពីផ្នែកមួយនេះ និងជាពិសេសគឺយល់ដឹងពីវិធីសាស្រ្តដែលអាចជួយសម្រួលដល់ប្រព័ន្ធផ្លូវដង្ហើមឲ្យបានល្អប្រសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ អ្នកអាចសាកពិសាទឹក ឬភេសជ្ជៈ:ប៉ុន្មានប្រភេទនេះ ដែលអាចជួយសម្រួលដល់ប្រព័ន្ធដង្ហើមរបស់អ្នកបាន។ ភេសជ្ជៈ: និងទឹកដែលអ្នកអាចបរិភោគបាននោះរួមមាន:

១/.ទឹកឃ្មុំ ជាមួយទឹកក្តៅ

ទឹកឃ្មុំ

តាមការសិក្សាស្រាវជ្រាវ ការពិសាទឹកឃ្មុំ ជាមួយនិងទឹកក្តៅឧណ្ណៗនឹងជួយសម្រួលដល់ប្រព័ន្ធដង្ហើម បញ្ចេញជាតិពុល ព្រមទាំងជួយបេះដូង និងជួយធ្វើឲ្យទទួលបានអារម្មណ៍ស្រស់ថ្លាផងដែរ។

២/.តែបៃតងក្តៅៗ

តែបៃតង

តែបៃតងត្រូវបានគេចាត់ទុកថា ជាឱសថ និងភេសជ្ជៈ:ជំនួយដ៏សុខភាពមួយដ៏ល្អ សម្រាប់សុខភាពរាងកាយនេះបើយោងតាម គេហទំព័រ Health line។ ការពិសាតែបៃតងក្តៅៗក៏មានសារប្រយោជន៍យ៉ាងចម្បងផងដែរ ព្រោះវាអាចជួយដល់ប្រព័ន្ធផ្លូវដង្ហើម និងសម្រួលដល់សុខមាលភាពនៃរយ:ពេលនៃការគេងរបស់យើងផងដែរ។

៣/.ទឹកខ្ញី និងទឹករមៀត

ខ្ញីនិងរមៀត

ខ្ញីនិងរមៀត មិនត្រឹមតែជាគ្រឿងទេសទេ តែវាក៏ជាឱសថមួយដែលមានប្រសិទ្ធភាពផងដែរ។ការបរិភោគខ្ញី និងរមៀតមិនត្រឹមតែជួយដល់ការដើរខ្យល់ និងបញ្ចេញជាតិពុលក្នុងរាងកាយតែ១មុខនោះទេ ទាំងរមៀត និងខ្ញីក៏ជាឱសថមួយដ៏មានប្រសិទ្ធនាមក្នុងការជួយដល់រាងកាយរបស់អ្នកពីការកើតជំងឺផ្តាសាយ ហេតុនេះហើយបានជានៅពេលអ្នកកើតជំងឺផ្តាសាយ ម៉ាក់ ឬប៉ារបស់លោកអ្នកតែងតែឲ្យញ៉ាំទឹកខ្ញី ឬរមៀត។

៤/.ស្លឹកគ្រៃ

ស្លឹកគ្រៃ

តាមការសិក្សាស្រាវជ្រាវការញ៉ាំទឹកស្លឹកគ្រៃ ដែលដាំពុះចន្លោះពី១០ទៅ១៥នាទី វានឹងជួយជំនួយដល់សុខភាពរបស់អ្នក ជាពិសេសសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងស្លឹកគ្រៃនឹងជួយបញ្ចេញជាតិពុល សម្រួលដល់ការដកដង្ហើម រក្សាសម្ពាធឈាម និងជួយដល់ស្រ្តីកំពុងពេលនៃការមករដូវផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]