កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០១នាក់ ក្រោយមកពីមើលឳពុកមានជំងឺនៅមន្ទីរពេទ្យព្រះកុសុមៈ រាជធានីភ្នំពេញ។

ដោយឡែក ឆ្លងតាមការសាកសួរយ៉ាងហ្មត់ចត់ បានរកឃើញថាបុរសខាងលើនេះ បានឆ្លងជំងឺកូវីដ១៩ពីម្តាយ(ត្រូវបានរកឃើញនៅថ្ងៃទៅ១៦ ខែមេសា​ ឆ្នាំ២០២១) ពេលដែលគាត់ទៅមើលថែឪពុកនៅមន្ទីរពេទ្យព្រះកុសុមៈ រាជធានីភ្នំពេញ។ ចូលមកដល់ថ្ងៃ១៥ ខែមេសា​ ឆ្នាំ២០២១​ គាត់បានជិះរថយន្តឈ្នូលត្រឡប់មកខេត្តកំពង់ធំវិញ។ នៅថ្ងៃទី១៨ ខែមេសា ក្រុមគ្រូពេទ្យបានយកសំណាកលោកទៅពិនិត្យនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តបានធ្វើការរកឃើញអ្នកពាក់ព័ន្ធផ្សេងទៀតចំនួន ០៤នាក់ (០៣នាក់ជាក្រុមគ្រួសារ និង១នាក់ជាអ្នកបើកបររថយន្តឈ្នួល) និងបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កស្រុកសន្ទុក។ អាជ្ញាធរនឹងបន្តស្វែងរកអ្នកពាក់ព័ន្ធដោយប្រយោលទៀត ឲ្យបាត់ឆាប់រហ័សបំផុត៕

បើចង់ជ្រាបច្បាស់សូមអានលិខិតខាងក្រោម៖

លិខិត រដ្ឋបាលខេត្តកំពង់ធំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]