ចំណេះដឹងទូទៅ៖ ការញ៉ាំម្ហូបអាហារ ក៏អាចបង្ហាញពីអត្តចរិតបុគ្គលិកលក្ខណៈ របស់បុគ្គលម្នាក់បានផងដែរ។ តួយ៉ាង ចំណង់ចំណូលចិត្តនៃការញ៉ាំការ៉េមរបស់បុគ្គលម្នាក់ ទៅលើរសជាតិនៃការ៉េមក៏មិនដូចគ្នាដែរ ប្រៀបធៀបបានទៅនឹងអត្តចរិត និង បុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់ៗក៏ខុសគ្នាផងដែរ។
អ្នកចូលចិត្តញ៉ាំការ៉េមរសជាតិ Vanilla
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរសជាតិ Vanilla គឺជារសជាតិសាមញ្ញបំផុតក្នុងចំណោមរសជាតិរបស់ការ៉េម ចំពោះអ្នកដែលអ្នកចូលចិត្តការ៉េមរសជាតិប្រភេទនេះ បុគ្គលរូបនោះជាមនុស្សប្រភេទចូលចិត្តធ្វើការអ្វីមួយដោយគ្មានការប្រុងប្រៀបគិតគូជាមុន ឬអាចហៅម្យ៉ាងទៀតថា អ្នកចូលចិត្តប្រថុយប្រថាន ដែលផ្អែកច្រើនលើអារម្មណ៍ញាណដឹងជាជាងការគិតបែបឡូស៊ីក។
នេះបើយោងតាមការសិក្សាស្រាវជ្រាវជាច្រើនលើក ដែលបានពិសោធន៍ដោយ អ្នកវិទ្យាសាស្ត្រខាងប្រសៃប្រសាទ លោកវេជ្ជបណ្ឌិត Alan Hirsch ជាស្ថាបនិកនៃ Smell and Taste Treatment and Research Foundation។ អ្នកចូលចិត្តការ៉េមរសជាតិ Vanilla គឺមានអត្តចរិតបញ្ចេញមកក្រៅច្រើនពីអារម្មណ៍របស់ពួកគេ និង ភាគច្រើនទទួលបានជោគជ័យនៅក្នុងទំនាក់ទំនង។
អ្នកចូលចិត្តការ៉េមរសជាតិស្រ្តបែ៊ររី Strawberry
តាមរយៈការសិក្សាមួយរបស់លោក Alan Hirsch អ្នកដែលចូលចិត្តការ៉េមរសជាតិស្ត្រប៊ែររី ជាមនុស្សដែលអត់អោនច្រើន លះបង់ច្រើន និង ជាមនុស្សបែប Introverted ចូលចិត្តនៅដាច់ដោយឡែកនិងឆ្ងាយពីហ្វូងមនុស្សអ៊ូអរ។ តាមរយៈសិក្សាស្រាវជ្រាវដដែលបានបង្ហាញថា អ្នកដែលចូលចិត្តរសជាតិនេះ ជាមនុស្សដែលគិតគូបានល្អិតល្អន់ និង ពិចារណាបានជ្រៅជ្រះឬបែបឡូស៊ីក។
អ្នកចូលចិត្តការ៉េមរសជាតិសូកូឡា
សម្រាប់អ្នកចូលចិត្តការ៉េមដែលមានរសជាតិសូកូឡា លោកវេជ្ជបណ្ឌិត Alan Hirsch បានកំណត់ថា អ្នកជាមនុស្សចូលចិត្តបោះពាក្យសម្តីចែចង់អ្នកដទៃ ទាក់ទាញ រួសរួយរាក់ទាក់ ចូលចិត្តដ្រាម៉ា និងងាយនឹងជឿលើរឿងអ្វីមួយភ្លាមៗ។
អ្នកចូលចិត្តការ៉េមរសជាតិ Mint សូកូឡា (Chocolate Mint)
តាមការសិក្សារបស់លោក Alan Hirsch បានបញ្ជាក់ថា ចំពោះអ្នកដែលចូលចិត្តរសជាតិមួយប្រភេទនេះ គឺជាមនុស្សដែលមានអត្តចរិត ជឿជាក់ មានមហច្ឆិតាខ្ពស់ មានភាពអត់ធ្មត់ធន់ និង ការជជែកវែកញែករកខុសត្រូវ។ ហើយពួកគេជាមនុស្សងាយស្រួលនឹងចុះសម្រុងជាមួយអ្នកដទៃបានយ៉ាងល្អផងដែរ។
អ្នកចូលចិត្តការ៉េមរសជាតិ Rainbow Sherbet
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Alan Hirsch បានអះអាងថា មនុស្សដែលចូលចិត្តការ៉េមមួយប្រភេទនេះ ជាមនុស្សដែលមានលក្ខណៈទុទិដ្ឋិនិយម ជាងយើងបានគិតទៅទៀត។ លោក Hirsch ក៏បានបញ្ជាក់ទៀតថា ពួកគេក៏ជាមនុស្សដែលចូលចិត្តវិភាគ និង មានការសម្រេចចិត្តបានរហ័សផងដែរ។
អ្នកចូលចិត្តការ៉េមរសជាតិ Rocky Road
លោកវេជ្ជបណ្ឌិត Alan Hirsch បានអះអាងថា សម្រាប់អ្នកដែលចូលចិត្តការ៉េមរសជាតិ Rocky Road ជាមនុស្សមានបុគ្គលិកលក្ខណៈគឃ្លើនកោចកាចឈ្លានពាន ឬAggressive តែជាមនុស្សពូកែស្តាប់ផងដែរ ដោយ លោក Hirsch បន្ថែមថា អ្នកដែលចូលចិត្តរសជាតិនេះ ភាគច្រើនតែងតែជាមនុស្សជោគជ័យ ដោយសារតែភាពគឃ្លើនកោងកាចរបស់គេ តែងជៀសមិនផុតធ្វើឱ្យប៉ះពាល់អារម្មណ៍របស់អ្នកដទៃដែលនៅជុំវិញខ្លួន។
អ្នកចូលចិត្តការ៉េមរសជាតិកាហ្វេ
តាមការសិក្សាបញ្ជាក់ថា ចំពោះអ្នកដែលចូលចិត្តរសជាតិការ៉េមប្រភេទនេះ ជាមនុស្សមិនសូវខ្វល់ពីអនាគតច្រើន ហើយតែងរីករាយជាមួយពេលវេលាបច្ចុប្បន្ន និងត្រូវការការជម្រុញជានិច្ចនៅក្នុងរឿងទំនាក់ទំនងស្នេហា។
អ្នកចូលចិត្តការ៉េមរសជាតិ Chocolate Chip
តាមការសិក្សាបែបវិទ្យាសាស្ត្ររបស់លោក Hirsch បញ្ជាក់ថាអ្នកដែលចូលចិត្តការ៉េមរសជាតិ Chocolate Chip នេះ ជាមនុស្សដែលមានសន្តានចិត្តល្អ និង ចូលចិត្តការប្រកួតប្រជែង និងងាយចុះសម្រុងជាមួយអ្នកដទៃ។
អ្នកចូលចិត្តការ៉េមរសជាតិ Butter Pecan
តាមការសិក្សាដដែលរបស់លលោក Hirsch បានបង្ហាញថា បុគ្គលដែលចូលចិត្តការ៉េមរសជាតិ Butter Pecan គឺជាមនុស្សមានមនសិការមុតមាំ ហ៊ានលះបង់ និង ផ្តល់ការគោរពដល់អ្នកដទៃ។ ហើយម្យ៉ាងទៀត ពួកគេតែងប្រកាន់យកយុត្តិធម៌ ខុសត្រូវជាធំ និង ខ្លាចចំពោះការធ្វើបាបអារម្មណ៍ផ្លូវចិត្តរបស់អ្នកដទៃផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]