ជឿជាក់ថាមិត្តនារីមួយចំនួនធំប្រាកដជាធ្លាប់ខូចខិត្ត ដោយសារជួបស្នេហាបែបភ្លើងចំបើង បង្កដោយព្រាននារី ដែលស្រលាញ់បានដំបូងៗ សំដីផ្អែម ល្បិចរាប់រយជំពូកហើយ ដែលគឺជារឿងធម្មតាហើយសម្រាប់មនុស្សប្រុសដែលសាវ៉ានោះ។
ជាការពិតណាស់ ទោះបីជាបុរសមួយចំនួនជាព្រាននារីមែន តែមិនមែនគ្រប់គ្នាសុទ្ធតែគ្រប់គ្នាសុទ្ធតែមានអត្តចរិតសាវ៉ា ដូចៗគ្នាទាំងអស់ឡើយ ប៉ុន្តែព្រាននារីដោអាចមានចំណុចខ្លះ ដែលអាចឲ្យយើងអាចសម្គាល់បាន ខុសពីសុភាពបុរស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ថ្ងៃនេះ សូមលើកយក អាកប្បកិរិយា និងកិរិយាខ្លះរបស់មនុស្សប្រុស ដែលអាចបញ្ជាក់បានថា ពួកគេអាចជាប្រុសព្រានបាន ប៉ុន្តែមិនអាចសម្មតថាពួកជាប្រុសព្រាន១០០ភាគរយឡើយ គ្រាន់ប្រុសព្រានភាគច្រើនចូលចិត្តសម្តែងសកម្មភាពបែបនេះ។
តោះចង់ដឹងអត់ចរិតប្រុសព្រានមានលក្ខណៈបែបណាខ្លះ៖
១. មនុស្សប្រុសមុខក្រាស់
ភាគច្រើនព្រាននារី គឺមានអត្តចរិតមិនសូវជា ខ្មាសអៀនឡើយ ដោយពួកគេគ្មានភាពស្ទាក់ស្ទើរក្នុងការញ៉ែនរណាម្នាក់ឡើយ ទោះបីជាត្រូវបដិសេធបែបណាក៏ដោយ គឺពួកគេនៅតែរក្សាប្រើយុទ្ធសាស្រ្តបែបនេះរហូតដល់នារីទន់ចិត្តផងដែរ។
២. មនុស្សប្រុសប្រើប្រាស់សម្ភារៈនិយម
ចំណុចក៏អាចសម្គាល់បានថាជាព្រាននារីបានដែរ ប្រសិនជាបុរសម្នាក់នេះ ប្រើប្រាស់សម្ភារៈថ្លៃ និងប្តូរតាមសម័យកាល ដោយពួកគេតែងតែប្រើប្រាស់របស់ទាំងនេះ ដើម្បីសំញ៉ែងទៅកាន់នារីៗ ដើម្បីទាក់ទាញការចាប់អារម្មណ៍ផងដែរ។
៣. មានភាពក្លាហានខ្លាំង ដោយជាអ្នកផ្តើមការសន្ទនាមុនជាមួយនឹងមនុស្សស្រីដែលមិនធ្លាប់ស្គាល់គ្នាសោះ
នេះជារឿងធម្មតាហើយ ដែលប្រុសព្រាន គេតែងតែប្រើប្រាស់ថ្វីមាត់គេ ដើម្បីទាក់ទងនរណាម្នាក់ដែលគេមិនដែលស្គាល់ពីមុនមក ជាពិសេសគឺពួកគេមានសម្តីផ្អែមណាស់ ស្រីៗស្តាប់ហើយអាចនឹងលង់ ដោយពាក្យសម្តីគេក៏ថាបាន។
៤. ចូលចិត្តប្រើក្រសែរភ្នែកសំឡឹងយូរៗ
ព្រាននារីគឺចូលចិត្តបង្ហាញអារម្មណ៍ខ្លួនឲ្យទៅ នារីដែលគេចាប់អារម្មណ៍ឲ្យដឹងខ្លួនណាស់ សូម្បីតែមនុស្សមិនធ្លាប់ស្គាល់គ្នាពីមុនមកក៏ដោយ ដែលផ្ទុយពីសុភាពបុរសដែលចូលចិត្តលាក់អារម្មណ៍ពិតរបស់ខ្លួនជានិច្ច។
៥.ពូកែដោះសារគ្រប់ទម្រង់
មនុស្សប្រុសព្រានប្រភេទនេះ គឺមានលក្ខណៈឆ្លាតខ្លាំង ដូច្នេះដៃគូរបស់គេនឹង មិនអាចចាប់កំហុសគេបានស្រួលៗឡើយ ដោយខួរក្បាលពួកគេឈ្លាសវៃ អាចដោះសារបញ្ហាបាន។
៦.មិនចង់បង្ហាញស្នេហាជាសាធារណៈ
ជាពិតណាស់ ព្រាននារីគឺចូលចិត្តបង្ហាញស្នេហាជាសាធារណៈឡើយ ធ្វើដូច្នេះទើបពួកគេអាចទាក់ទងនារីផ្សេងៗទៀតបានក្នុងពេលតែមួយ ដោយគ្មាននរណាផ្សេងក្រៅពីខ្លួនគេបានដឹងនោះ។
៧. និយាយអួតអាងលើសពីការពិត
ព្រាននារីគឺតែងតែនិយាយអួតក្អេងក្អាងមុខមនុស្សស្រី ដើម្បីឲ្យមនុស្សមើលមកគេទៅឃើញថា អស្ចារ្យ មានមន្តស្នេហ៍ ដែលនេះគឺជាស្ពានមួយដែល អាចឲ្យគេទាក់ទងនារីបានដោយមិនពិបាក។
៨. ចូលចិត្តសន្យាជាជាងធ្វើ
មិនមែនជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលទេ ដែលភាគច្រើនព្រាននារី គឺពូកែតែសម្តី ជាពិសេសរឿងសន្យាខ្យល់ ដែលមិនងាយនឹងធ្វើតាមសម្តីដែលពួកគេនិយាយមកនោះទេ។
៩.យកមិត្តភក្តិជាធំ
ការជួបជុំមិត្តភក្តិយូរៗម្តង ជារឿងធម្មតាហើយសម្រាប់មនុស្សប្រុស ប៉ុន្តែគេមិនយកចិត្តទុកដាក់ជាមួយនឹងមនុស្សដែលគេស្រលាញ់ ហើយបែរជាចំណាយពេលជាមួយមិត្តភក្តិរៀងរាល់ថ្ងៃនោះ មានន័យថាមនុស្សស្រីនោះមិនមែនសំខាន់ចំពោះគេឡើយ ដោយពួកគេត្រូវការតែភាពសប្បាយជួបជុំមិត្តភក្តិតែប៉ុណ្ណោះ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]