គ្នាយើងធ្លាប់ចាប់អារម្មណ៍ទេថា ពេលញ៉ាំ អាហារហើយ យើងញ៉ាំកាហ្វេថែមមួយពែងទៀត ស្រាប់តែមានអារម្មណ៍ឈឺពោះចង់បត់ជើងធំ? បើគ្នាយើងមានអារម្មណ៍បែបនេះ គឺមិនចម្លែកអ្វីនោះដែរ ព្រោះថាមនុស្សមួយចំនួនផ្សេងទៀតក៏ជួបរឿងនេះដែរ។
ការសិក្សាមួយចំនួនបានរកឃើញថាការផឹកកាហ្វេអាចធ្វើឲ្យរំលាយអាហារបានស្រួលជាងមុន និងជួយភ្ញោចឲ្យមានការកន្ត្រាក់សាច់ដុំពោះវៀន អាចនាំឲ្យយើងចង់ទៅបន្ទោបង់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. កាហ្វេ និងការទល់លាមក
ចុះបើកាហ្វេជួយដល់ប្រព័ន្ធរំលាយអាហារបែបនេះ យើងអាចយកកាហ្វេមកព្យាបាលបញ្ហាទល់លាមកបានទេ។ ថ្វីបើកាហ្វេមានប្រយោជន៍ដល់ការរំលាយអាហារ តែអ្នកជំនាញនៅតែមិនលើកទឹកចិត្តឲ្យគ្នាយើងមានបញ្ហាទល់លាមកជ្រើសរើសកាហ្វេ ជាវិធីសាស្ត្រព្យាបាល ជាជាងជួបគ្រូពេទ្យនោះទេ។
ការសិក្សាមួយចំនួនបានសន្និដ្ឋានថាការផឹកកាហ្វេអាចមានទំនាក់ទំនងនឹងការកាត់បន្ថយហានិភ័យទល់លាមករ៉ាំរ៉ៃ។ លោក Lauri Wrightបណ្ឌិតផ្នែកសុខភាពសាធារណៈ និងជាជំនួយការសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ South Florida សហរដ្ឋអាមេរិក បានលើកឡើងថាកាហ្វេអាចធ្វើឲ្យមានការកន្ត្រាក់សាច់ដុំក្នុងប្រព័ន្ធរំលាយអាហារ ដែលអាចជួយសម្រួលដល់ការបន្ទោបង់។
លោក លើកឡើងថា កាហ្វេជួយភ្ញោចសាច់ដុំក្នុងពោះវៀនធំ ដែលថានេះបានជួយសម្រួលដល់ការបន្ទោបង់ និងជួយដល់ការរំលាយអាហារផងដែរ។
យ៉ាងណា លោក Emeran Mayer បម្រើការនៅមជ្ឈមណ្ឌលស្រាវស្រាវជំងឺប្រព័ន្ធរំលាយអាហារនៃសាកលវិទ្យាល័យ California Los Angeles សង្កត់ធ្ងន់ថា ទោះបីជាកាហ្វេប្រហែលជាអាចជួយជំរុញដល់ការកន្ត្រាក់សាច់ដុំពោះវៀនមែន តែថាយើងក៏មិនអាចពិចារណាយកកាហ្វេមកធ្វើជាដំណោះស្រាយសម្រាប់បញ្ហាទល់លាមកដែរ។ លោក បញ្ជាក់ថា កាហ្វេមិនអាចយកមកព្យាបាលបញ្ហាទល់លាមក ឬជំងឺផ្សេងៗបាននោះទេ។
២. តើគួរផឹកកាហ្វេកម្រិតណាទើបសុវត្ថិភាព
អ្នកជំនាញផ្នែកប្រព័ន្ធ រំលាយអាហារលើកឡើងថាការផឹកកាហ្វេឆុងក្នុងមួយថ្ងៃប្រហែល៤០០មិល្លីក្រាម ឬប្រហែលប្រាំពែងក្នុងមួយថ្ងៃ គឺមានសុវត្ថិភាព។ ការផឹកកាហ្វេច្រើនជាងនេះក្នុងមួយថ្ងៃអាចធ្វើមានគ្រោះថ្នាក់ដល់សុខភាព ដូចជាពិបាកគេង ឬអាចមានអាការៈញ័រជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]