កម្សាន្ត៖ លោក DJ Koo ដែលជាស្វាមីរបស់តារាសម្ដែងស្រី Barbie Hsu បានមកលេង និងសម្អាតផ្នូររបស់ភរិយាខ្លួន ជារៀងរាល់ថ្ងៃ ហើយអង្គុយនៅទីនោះយ៉ាងយូរ។

ថ្មីៗនេះ មានអ្នកលេងបណ្ដាញសង្គមម្នាក់ បានចែករំលែកនៅលើ Weibo ពីអារម្មណ៍របស់ខ្លួន ចំពោះការទៅលេងផ្នូររបស់ Barbie Hsu នៅ Kim Bao Son ។ បើតាមមើល ថ្វីដ្បិត អ្នកលេងបណ្ដាញសង្គមរូបនេះ បានមកដល់ព្រលឹមក៏ដោយ ក៏នៅតែមានអារម្មណ៍ថាអាកាសធាតុក្តៅខ្លាំង និងបានចំណាយពេលជាច្រើនក្នុងការស្វែងរកផ្នូរ ហើយថែមទាំងចង់បោះបង់ចោលផងដែរ ដោយសារតែនាងមិនអាចកំណត់ទីតាំងនៃផ្នូររបស់តារាស្រីរូបនេះបាន។ តែជាសំណាងល្អ ក្រោយមក អ្នកលេងបណ្ដាញសង្គមរូបនេះ បានឃើញផ្នូរមួយដែលមានឆ័ត្រ ហើយមានបុរសម្នាក់អង្គុយក្បែរនោះ ដោយទទួលស្គាល់ថា ជា DJ Koo ។

អ្នកលេងបណ្ដាញសង្គមរូបនេះ បានពិពណ៌នាថា «គាត់បានអង្គុយក្បែរផ្នូរប្រពន្ធរបស់គាត់ ដោយមាន iPad ដែលមានរូប Barbie Hsu នៅលើភ្លៅ។ នៅពីមុខផ្នូរ មានរូបថតអ្នកទាំងពីរ មានភួងផ្កាស្រស់ ក្រឡទឹកឃ្មុំ និងនំសាំងវិច។ មិនមានអក្សរចិននៅលើផ្នូរទេ មានតែភាសាកូរ៉េ និងពាក្យថា "ចាំជារៀងរហូត"»។
មិនត្រឹមតែប៉ុណ្ណោះ អ្នកលេងបណ្ដាញសង្គមរូបនេះ បាននិយាយថា ពេលឈរនៅមុខផ្នូររបស់ Barbie Hsu ខ្លួនបានស្រក់ទឹកភ្នែកលើផ្នូរ។ ទោះជាយ៉ាងណា លោក DJ Koo បាននិយាយយ៉ាងស្រទន់ថា៖ «មិនអីទេ»។ ពេលដែលបានចេញទៅ រូបលោក ក៏បានយកក្រដាសជូតសម្អាតផ្នូរ។

ការចែករំលែករបស់អ្នកទស្សនាខាងលើនេះ បានទាក់ទាញមនុស្សជាច្រើន។ ខណៈមហាជនជាច្រើនបាននិយាយថា «ពេលនេះគេដឹងថា នេះជាស្នេហាពិត» «គោរពអារម្មណ៍ DJ Koo ចំពោះភរិយា»៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]