បរទេស៖ មហាជនប្រាកដជាបានស្គាល់ជាមួយតារាចម្រៀងដ៏ល្បីឈ្មោះ និងមានភាពល្បីល្បាញទូទាំងពិភពលោក គឺ Taylor Swift  ដោយនាងបានទទួលនូវភាពលេចធ្លោយ៉ាងខ្លាំងព្រោះតែការបកស្រាយចម្រៀងល្បីៗជាច្រើន ។

Taylor Swift
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងកំឡុងពេលថ្មីៗនេះមានវេបសាយមួយ បានឱ្យដឹងថា មានបុរសម្នាក់អាយុវ័យ៥២ឆ្នាំបានព្យាយាមចូលទៅក្នុងអាផាតមិនរបស់ តារាចម្រៀងស្រី Taylor Swift  ហើយក៏ត្រូវបានចាប់ខ្លួនភ្លាមៗ  បន្ទាប់ពីមានអ្នករាយការណ៍ទៅកាន់ ប៉ូលីសថាមានបុរសម្នាក់បានចូលទៅក្នុងអាផាតមិនស្នាក់នៅ របស់ Taylor Swift ដោយគ្មានការអនុញ្ញាត។ ដោយគេក៏បានដឹងថា Taylor Swift ​មិនបាននៅទីនេះទេគឺនាងនៅជាមួយសង្សាររបស់នាង នៅឯទីក្រុងឡុង ។ ពេលដែលមន្រ្តីប៉ូលីសបានមកដល់ បុរសម្នាក់នោះក៏បានអះអាងថាខ្លួនគេគឺជាមិត្តភ័ក្តិរបស់នាង ហើយនាងក៏បានដឹងដែលថាខ្លួនគេកំពុងនៅទីនេះ មិនតែប៉ុណ្ណោះគេក៏បានបង្ហាញសារដែលគេបានលេងជាមួយគ្នានៅក្នុង Instagram យ៉ាងពិតប្រាកដមែន ។

Taylor Swift

ក្នុងនោះគេបានបញ្ជាក់បន្ថែមថាៈ

បុរសដែលបានចាប់ខ្លួន

សម្រាប់ការបកស្រាយនេះ មិនអាចគិតថាគេជាមនុស្សស្មោះត្រង់នោះទេ ទើបប៉ូលីសបានសាកសួរប្អូនស្រីរបស់ Taylor Swift បន្ថែម ទើបដឹងថាគេតែងតែមកគោះទ្វារបស់ Taylor Swift ៥ដងមកហើយ ក្នុងរយៈពេល៦ខែមកនេះ។

សម្រាប់បុរសម្នាក់នោះក៏ត្រូវបានប៉ូលីសដោះលែងវិញបន្ទាប់ពីលោកបានទុកវត្ថុបញ្ចាំផ្ទាល់ខ្លួនរបស់គេនៅប៉ុស្តិ៍ប៉ូលីសសិន ៕

Taylor Swift
Taylor Swift
អាផាតមិនរបស់Taylor Swift ស្នាក់នៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]