យល់ដឹង៖ ដូចប្រិយមិត្តដឹងស្រាប់ហើយ ចំនួនអ្នកមានវិជ្ជមាននៃជំងឺកូវីដ១៩ នៅប្រទេសយើង កំពុងតែមានចំនួនជាច្រើន និងបានកើនឡើងជាគំហុកពីមួយថ្ងៃ ទៅមួយថ្ងៃ អ្វីដែលជាអកុសល ក៏មានអ្នកជំងឺមួយចំនួន ក៏បានមានមរណភាព ដោយសារជំងឺមួយនេះដែរ។
ហេតុដូច្នេះ រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ ក៏មានព្រួយបារម្ភជាខ្លាំងពន់ពេក នៃការរិះរកវិធីសាស្រ្តមួយចំនួន ក្នុងការពារដើម្បីទប់ស្កាត់ជំងឺចម្លងមួយនេះ រួមទាំងក្រុមគ្រូពេទ្យនៅជួរមុខ រួមគ្នា ប្រយុទ្ធប្រឆាំងនៃជំងឺកាចសាហាវមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ស្ថានភាពបែបនេះ ប្រមុខថ្នាក់ដឹងនាំ បានរឹតបន្តឹងចេញច្បាប់ ក៏បានបិទខ្ទប់ តាមតំបន់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានចាប់ផ្តើមបានប៉ុន្មានថ្ងៃនេះ ក៏ប៉ុន្តែនេះមិនមែនមានន័យថាវីរុសសកលកូវីដ ១៩មួយនេះ មិនទាន់បានកាត់បន្ថយនៅឡើយនោះទេ។
យ៉ាងណាមិញ ដើម្បីចូលរួមទប់ស្កាត់ ក្នុងការរីករាលដាល នៃជំងឺចម្លងមួយនេះ យើងអាចចូលរួម ការពារទាំងអស់គ្នា ក៏ដូចជា ត្រូវការប្រុងប្រយ័ត្ន និងថែរក្សាសុខភាពរបស់អ្នកព្រោះហានិភ័យនៃការឆ្លងមេរោគកូវីដ១៩ នៅតែមាន ហើយនេះគឺជារឿងមួយចំនួនដែលអ្នកមិនគួរធ្វើ ពេលអ្នកនៅផ្ទះ កំឡុងមានកូវីដ៖
១. មិនត្រូវឈប់លាងដៃ
ទំលាប់ល្អមួយដែលជំងឺកូវីដ១៩ បានប្រៀនប្រដៅមនុស្សគឺការលាងដៃយ៉ាងទៀងទាត់។ ការអនុវត្តន៍អនាម័យដៃមិនត្រឹមតែអាចការពារជំងឺកូវីដ១៩ ប៉ុណ្ណោះទេថែមទាំងអាចការពារជំងឺមួយចំនួនទៀតផងដែរ។ ទោះបីជាការរីករាលដាលនៃជំងឺមួយនេះត្រូវបានបញ្ចប់ក៏ដោយ សូមកុំបញ្ឈប់ទម្លាប់ល្អនៃការលាងដៃឱ្យបានទៀងទាត់ព្រោះវានឹងធ្វើឲ្យអ្នកមានសុខភាពល្អ និងមិនងាយឆ្លងជំងឺដទៃមួយចំនួនផងដែរ។
២. កុំមានការជួបជុំ សូម្បីតែមានផឹក ឬក៏ពិធីជប់លៀង
ដូច្នេះវាជាការប្រសើរក្នុងការស្នាក់នៅក្នុងផ្ទះមួយរយៈ ហើយចៀសវាងមានការជួបជុំជាមួយមិត្ត យ៉ាងហោចណាស់មួយរយៈទៀត នៅពេលស្ថានកាលបានធូរស្រាល។ វាជារឿងធម្មតា គ្រាន់តែមានការជួបជុំ ក្នុងសមាជិកគ្រួសារ តែយ៉ាងណា វាមិនមែនជាពេលវេលាសមស្របនោះទេ នៅពេលដែលអ្នកធ្វើបែបនេះទៅវិញ។
៣. កុំដោះម៉ាសរបស់អ្នក
ដូចដែលបាននិយាយ «ការការពារប្រសើរជាងការព្យាបាល» វាជាជម្រេីសល្អបំផុតក្នុងការប្រើម៉ាសរបស់អ្នកពេលនៅទីសាធារណៈ ពិតជាមិនមានគ្រោះថ្នាក់អ្វីទេ ក្នុងការពាក់ម៉ាសសូម្បីតែនៅក្នុងផ្ទះក៏ដោយ ។ បន្តប្រើពាក់ម៉ាសលាងដៃ និងអនុវត្តការឃ្លាតឆ្ងាយ ពីសង្គមយ៉ាងហោចណាស់មួយរយៈដើម្បីការពារខ្លួនអ្នកពីការឆ្លង។
៤. ថែរក្សាអនាម័យផ្លូវដង្ហើមនៅកន្លែងសាធារណៈ
វាតែងតែជាទម្លាប់អាក្រក់ក្នុងការក្អកឬកណ្តាស់ជាសាធារណៈ។ កាកទឹកតាមរយៈការក្អក និងកណ្តាស់គឺជាអ្វីដែលនាំឱ្យមានការកើនឡើងបែបនេះនៅក្នុងចំនួននៃករណីឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក។ ដូច្នេះវាត្រូវបានណែនាំឱ្យថែរក្សាអនាម័យផ្លូវដង្ហើមរបស់អ្នកពេលនៅទីសាធារណៈ ជាពិសេសនោះក្នុងផ្ទះរបស់អ្នក។ គ្របមាត់របស់អ្នកទៅនឹងម៉ាស ជាមួយនឹងកន្សែង ឬក៏ក្រដាសជូតមាត់ នៅពេលអ្នកក្អកនិងកណ្តាស់។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]