ស្រីៗដែលមានស្បែកងាយប្រតិកម្មប្រាកដជាយល់ច្បាស់ពីអារម្មណ៍ភ័យខ្លាចក្នុងការជ្រើសរើសផលិតផលថែសម្រស់មិនខាន។ ពិតណាស់ ការជ្រើសរើសផលិតផលខុស អាចធ្វើឲ្យស្បែកមុខរបស់យើងឡើងក្រហម រលាក និងរបកគួរឲ្យស្អប់ខ្ពើម។ ដូច្នេះហើយ ដើម្បីបញ្ចៀសបញ្ហាស្បែកទាំងនេះ ការពិនិត្យមើលគ្រឿងផ្សំនៅក្នុងផលិតផលថែសម្រស់គឺជារឿងសំខាន់បំផុត។ ប្រសិនបើយើងចង់សាកល្បងផលិតផលថ្មីៗ ចូរជៀសវាងគ្រឿងផ្សំទាំងនេះ។
១. សារធាតុបន្ថែមក្លិនក្រអូប
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផលិតផលថែរក្សាសម្រស់ជាច្រើនផ្ទុកសារធាតុបន្ថែមក្លិនក្រអូប ដើម្បីបិទបាំងក្លិនមិនល្អនៅក្នុងគ្រឿងផ្សំមួយចំនួន។ យ៉ាងណាមិញ ទោះបីជាការបន្ថែមក្លិនគឺជារឿងធម្មជាតិ ប៉ុន្តែវាក៏អាចធ្វើឲ្យស្បែកងាយប្រតិកម្មកាន់តែយ៉ាប់យ៉ឺនថែមទៀត។ ពិតណាស់ សារធាតុនេះគឺជាល្បាយនៃគ្រឿងផ្សំធម្មជាតិ និងគីមី ហើយប្រសិនបើផលិតផលនោះមានក្លិនខ្លាំង វាអាចផ្ទុកសារធាតុគីមីធ្ងន់ធ្ងរផ្សេងទៀត ដែលអាចធ្វើឲ្យស្បែកគ្រប់ប្រភេទរលាកយ៉ាងងាយ។
២. ប្រេងចម្រាញ់ចេញពីរុក្ខជាតិ
គ្រឿងផ្សំមួយចំនួននៃប្រេងចម្រាញ់ពីរុក្ខជាតិ នឹងប្រែប្រួលទៅជាសារធាតុគីមី និងអង់ស៊ីម នៅពេលដែលប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ដែលអាចធ្វើឲ្យស្បែករបស់យើងរងប្រតិកម្ម។ សម្រាប់ស្រីៗមានស្បែកងាយប្រតិកម្មគប្បីមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ផលិតផលថែរក្សាសម្រស់ដែលមានប្រេងដើមតែ ជីអង្កាម និងផ្កាឡាវែនឌឺ ឬជៀសវាងប្រើប្រាស់តែម្ដង។ ប្រេងដើមតែ អាចបណ្ដាលឲ្យស្បែកស្ងួត និងរលាក។ រីឯប្រេងជីអង្កាម និងផ្កាឡាវែនឌឺអាចបង្កឲ្យស្បែករលាក និងប្រតិកម្មអវិជ្ជមានចំពោះស្បែក។
៣. ក្រែមការពារកម្ដៅថ្ងៃផ្សំពីសារធាតុគីមី
ក្រែមការពារកម្ដៅថ្ងៃធម្មជាតិ មានគ្រឿងផ្សំសកម្មចំនួនពីរគឺ Titanium dioxide និង Zinc oxide ដែលបំពេញមុខងារបែបធម្មជាតិក្នុងការរារាំងកាំរស្មីUV។ ចំណែកឯក្រែមការពារកម្ដៅថ្ងៃផ្សំពីសារធាតុគីមីផ្ទុកទៅដោយសារធាតុគីមីជាច្រើនប្រភេទដែលស្រូបយកពន្លឺUV និងបញ្ចេញជាកម្ដៅបន្ទាប់ពីមានប្រតិកម្មគីមីរួច និងអាចធ្វើឲ្យស្បែកកាន់តែរលាកខ្លាំងឡើង។
៤. ក្រែមជម្រុះកោសិកាងាប់ប្រភេទខ្លាំង
ប្រសិនបើយើងមានស្បែកដែលងាយរលាក ការប្រើផលិតផលជម្រុះកោសិកាងាប់នឹងធ្វើឲ្យស្បែកយើងកាន់តែរលាកទ្វេដង។ ប៉ុន្តែ ស្រីៗយើងមិនគួរបញ្ឈប់ការប្រើប្រាស់ក្រែមជម្រុះកោសិកាងាប់ទាំងស្រុងឡើយ ពីព្រោះវាមានសារសំខាន់ណាស់ក្នុងការកម្ចាត់ចោលកោសិកាងាប់ និងធ្វើឲ្យស្បែកភ្លឺថ្លា។ ជាក់ស្ដែង មិនថាក្រែមជម្រុះកោសិកាងាប់ធម្មជាតិ ឬគីមីក៏ដោយ វាសុទ្ធតែមានឥទ្ធិពលខ្លាំងចំពោះស្បែក ដូច្នេះហើយ យើងមិនគួរប្រើប្រាស់វាញឹកញាប់ពេកឡើយ។ អាស៊ីដLacticគឺជាគ្រឿងផ្សំដ៏ល្អបំផុតសម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្ម ពីព្រោះវាមិនជ្រាបចូលជ្រៅទៅក្នុងស្បែកដូចជាអាស៊ីដផ្សេងទៀតឡើយ។
៥. ជាតិអាកុល
ជាមួយគ្នានេះដែរ ផលិតផលដែលមានជាតិអាកុល ក៏អាចធ្វើឲ្យស្បែករបស់យើងស្ងួត និងជះឥទ្ធិពលដល់ដំណើរវិលត្រលប់មករកភាពវ័យក្មេងរបស់ស្បែកថែមទៀតផង។ កត្តានេះផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្ម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]