ភ្នំពេញ: យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា កាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំំំ២០២១ កន្លងទៅថ្មីៗនេះ កម្លាំងគណ:បញ្ជាការកងឯកភាពនៃរដ្ឋបាលខណ្ឌជ្រោយចង្វារ ដែលឈរជើងនៅគោលដៅត្រង់ចំណុចរង្វង់មូលព្រហ្មបាយ័ន បានធ្វើការឃាត់ខ្លួនបុគ្គលជាម្តាយនិងកូន២រូប គឺទី១:មានឈ្មោះថា កុប ម៉ារី ភេទស្រីអាយុ៦០ឆ្នាំ ជាអាជីវករនៅផ្សារដើមគរ និងទី២:ឈ្មោះ ម៉ក់ រុំរីសា ភេទស្រី អាយុ១៩ឆ្នាំ ត្រូវជាកូន និងមានមុខរបរជាអាជីវករនៅផ្សារដើមគរដូចគ្នា។
ចំពោះមូលហេតុនៃការឃាត់ខ្លួននេះ គឺបណ្តាលមកពីបុគ្គលទាំងពីរនេះគេចវេស និងរត់ចេញពីការធ្វើចត្តាឡឺស័កនៅផ្ទះដែលនេះ វាខុសផ្ទុយពីវិធានសុខាភិបាល និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្តីពីការបិទខ្ទប់នៅភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
យ៉ាងណាមិញនាពេលបច្ចុប្បន្ន អាជ្ញាធរជំនាញនៃរដ្ឋបាលបានរៀបចំឲ្យបុគ្គលទាំងពីរខាងលើនេះ ទៅធ្វើចត្តាឡឺស័កបន្តនៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ ហើយរដ្ឋបាលខណ្ឌនឹងកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការដើម្បីបន្តចាត់ការតាមនិតីវិធីច្បាប់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]