រាជធានីភ្នំពេញ៖ យោងតាមការឱ្យដឹងពីផេកហ្វេសប៊ុកផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា បុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា ដែលបានបើកម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់ ជេរប្រមាទ និង វាយបង្ករបួសស្នាមលើសមត្ថកិច្ច ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង៨៖៣០នាទី ព្រឹកនេះ។

គួរបញ្ជាក់ផងដែរ ក្រោយពីបើកម៉ូតូបុកប៉ារ៉ាស់សមត្ថកិច្ច និង ប្រើពាក្យសម្តីអសរោះ និង បង្ករបួសស្នាមលើសមត្ថកិច្ច នៅថ្ងៃទី២០ ខែមេសា ម្សិលមិញនេះ ភ្លាមៗនោះ ក៏មានការបញ្ជាក់ពីមន្ទីរពេទ្យកាល់ម៉ែត និង មន្ទីរព្រះកុសុមៈ បានបង្ហាញឱ្យដឹងថា បុរសឈ្មោះ ខៀវ ចាន់ភក្ត្រា ដែលជាមន្ត្រីយោធា រូបនេះ គឺជាមនុស្សមានបញ្ហាខួរក្បាល និង ជំងឺផ្លូវចិត្ត ដែលមូលហេតុដើមទងមកពីរូបគេធ្លាប់បានជួបគ្រោះថ្នាក់ចរចរណ៍ក្រឡាប់រថយន្ត នៅផ្លូវជាតិលេខ៤៨ នៅក្នុងខេត្តកោះកុង បណ្តាលឱ្យគ្រួសារស្លាប់ និង កូនក្នុងផ្ទៃប្រពន្ធ ហើយមានការលែងលះប្រពន្ធ ដោយប្រពន្ធបុគ្គលរូបនេះ ក៏មានបញ្ហាដូចគរូបគេផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកទល់ពេលនេះ បុគ្គលរូបនេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជភ្នំពេញ ដើម្បីអនុវត្តទៅតាមនិតិវិធីច្បាប់៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

បុគ្គល ខៀវ ចាន់សុភក្រ្តា (អាវស)
បុគ្គល ខៀវ ចាន់សុភក្រ្តា (អាវស)
បុគ្គល ខៀវ ចាន់សុភក្រ្តា (អាវស)
សកម្មភាពចាប់វ៉ៃខ្នោះ បុគ្គល ខៀវ ចាន់សុភក្រ្តា
បុគ្គល ខៀវ ចាន់សុភក្រ្តា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]