បរទេស​៖ ជាការពិតណាស់ Justin Bieber គឺជាសិល្បករ តារាចម្រៀងមួយរូពប ដែលតែងតែមានផ្នត់គំនិតច្នៃ ម៉ូតប្លែកៗ ប៉ុន្តែមានច្រើនដងហើយ ដែលលោកធ្វើអោយអ្នកគាំទ្រ មានការស្រងាកចិត្ត ដោយសារតែរូបរាងការតែងខ្លួនមិនឆើតឆាយរបស់លោក។

ទន្ទឹមនឹងនេះបើងាកមកមើលភរិយា Hailey Baldwin វិញតែងតែស្លៀកពាក់យ៉ាងឆើតឆាយ និងហាក់ធ្វើព្រងើយកន្តើយចំពោះស្វាមីនៅពេលដែលពិបាកយល់ពីរបៀបតែងខ្លួនរបស់Justin។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្មីៗនេះ​ រូបរាងចុងក្រោយរបស់ គូស្នេហ៍មួយគូនេះបានចូលរួមក្នុងពិធីមង្គលការរបស់មិត្តភិក្តិ ដោយមានស្ទីលតុបតែងខ្លួន ផ្ទុយគ្នាទាំងស្រុង។ Hailey បានជ្រើសរើសសម្រាប់ខ្លួននាងនូវរ៉ូបពណ៌ខ្មៅរឹបតឹង ដែលបង្ហាញពីដងខ្លួនរបស់នាង និងជើងវែងស្រលូន។បន្ទាប់ពីសំលឹងមើលតារាបង្ហាញម៉ូតឆើតឆាយ Hailey ហើយ។ ប៉ុន្តែបើក្រឡេកមើល Justin វិញ តារាចម្រៀងប្រុសរូបនេះបានឈរនៅលើផ្លូវជាមួយនឹងឈុតពណ៌ខៀវនិងអាវក្នុងសំយ៉ុងពណ៌ស  មិនតែប៉ុណ្ណោះ រូបរាងរបស់ Justin ថែមទាំងត្រូវបានចុះផ្សាយដោយកញ្ចក់ទូរទស្សន៍ The Mirror និងបាននិយាយថា Justin ស្លៀកពាក់រញ៉េរញ៉ៃពេកមិនសមនឹងចូលរួមពិធីមង្គលការទេ៕

សូមទស្សនារូបភាពខាងក្រោម៖

Justin
Justinនិង​ភរិយា
Justinនិង​ភរិយា
Justin
Justin
Hailey
Hailey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]