បរទេស៖ ក្រុមហ៊ុន Apple ទើបតែបញ្ចេញកូនឧបករណ៍ដ៏តូចមួយ ហើយវាត្រូវបានគេហៅថា AirTag។ កូនបន្ដោងដ៏តូចនេះប្រៀបាននឹង Bluetooth ចាប់ទីតាំង ដែលត្រូវដាក់ភ្ជាប់ជាមួយរបស់របរផ្សេងៗដូចជា កូនសោ កាបូបលុយ កុំព្យូទ័រយួរដៃ ឬដាក់លើឡាន។
ដោយមានរូបរាងតូចនិងមូលបែបនេះ វាបានបំពាក់នូវឈីបដែលជួយឲ្យអ្នកប្រើប្រាស់ អាចស្វែងរកទីតាំងវត្ថុដែលខ្លួនបានភ្លេច នៅពេលវាត្រូវបានភ្ជាប់ជាមួយកម្មវិធី Find My នៅលើប្រព័ន្ធប្រតិបត្តិការ iOS របស់ Apple។ វាក៏អាចដំណើរការជាមួយនឹង Siri ផងដែរ។ ឧបករណ៍ធ្វើពីដែកអ៊ីណុកនេះ ធន់នឹងទឹកនិងធូលី ហើយថែមទាំងមានបំពាក់ speaker ដែលអាចបញ្ចេញសំឡេង ដើម្បីសម្រួលដល់ការស្វែងរកទីតាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះថ្មរបស់វាគឺអាចផ្លាស់ប្ដូរបាន ដោយអាយុកាលនៃការប្រើប្រាស់មានរយៈពេលមួយឆ្នាំ។ កូនបន្តោង AirTag ផ្ទុកទៅដោយបន្ទឈីប U1 រចនាឡើងដោយក្រុមហ៊ុន Apple ដែលប្រើបច្ចេកវិទ្យា Ultra Wideband។ AirTag មានតម្លៃ២៩ដុល្លារក្នុងមួយគ្រឿង ឬ៤មានតម្លៃ៩៩ដុល្លារ (តម្លៃនៅក្រៅប្រទេស) ដោយមានវត្តមានចាប់ពីថ្ងៃ៣០ ខែមេសា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]