ខេត្តកំពង់ឆ្នាំង ៖ កាលពីយប់ថ្ងៃទី ១៨ មេសា ២០២១ថ្មីៗនេះ បុរសម្នាក់ឈ្មោះ នូ ចុល ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅ ភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានទទួលមរណភាព តែដោយសារ មានការសង្ស័យ នោះ អាជ្ញាធរ បានយកសំណាកគាត់ កាលពីថ្ងៃព្រឹកថ្ងៃទី ១៩ មេសា ដោយប្រើឧបករណ៍តេស្តរហ័ស លទ្ធផលតេស្តរបស់លោក បានបញ្ជាក់ថា វិជ្ជមានកូវីដ នៅម៉ោង ៤ រសៀលនាថ្ងៃដដែលនោះ នេះបើតាមការបញ្ជាក់របស់ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំ។

តែបើក្រឡេកទៅ គ្រួសារនៃសពវិញ បានរៀបចំពិធីបុណ្យតាមប្រពៃណី ដែលមានបងប្អូន កូនចៅបានចូលរួម ខណៈមិនបានដឹងថា គាត់កើតកូវីដឡើយ ហើយសពនេះ បានធ្វើពិធីបូជានៅវត្តមួយកន្លែងរួចរាល់ទៅហើយ មុននឹងលទ្ធផលតេស្តចេញ ដូចនេះ គ្រាន់តែទទួលបានលទ្ធផលតេស្តភ្លាម អាជ្ញាធរកំពង់ឆ្នាំង បានដាក់រថយន្តសង្គ្រោះទៅយក អ្នកពាក់ព័ន្ធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា លទ្ធផលតេស្តបុគ្គលពាកព័ន្ធទាំង ១៨នាក់នេះ បានចេញមកហើយ នៅថ្ងៃទី ២១​ មេសានេះ ដែលលទ្ធផលតេស្តលើកទី១ គឺអវិជ្ជមានទាំងអស់ នេះបើតាម យោងតាមការបង្ហោះសាររបស់សារ ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបាន បញ្ជាក់យ៉ាងដូច្នេះថា ៖

  ឯកឧត្តម ខៀវ កាញ្ញារិទ្ធ 

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]