ភ្នំពេញ៖ ពាក្យថាស្មោះត្រង់គឺសម្តៅទៅលើ ការមិនកុហក មិនបោកបន្លំ ក្នុងរូបភាពផ្សេងៗចំពោះអ្នកដទៃ។ ហើយភាពស្មោះត្រង់មិនអាចវិនិច្ឆ័យត្រឹមតែរូបរាង ពណ៌សម្បុរ ឬទៅលើសម្ភារៈប្រើប្រាស់និងសម្លៀកបំពាក់ល្អឬមិនល្អនោះឡើយ។

យ៉ាងណាមិញ សម្រាប់រឿងអប់រំខ្លីរបស់កញ្ញា Ka Bella សម្តែងជាមួយលោក គីមស្រ៊ុន ដែលជាជនពិការតាំងពីអាយុមួយខួប បានឆ្លុះបញ្ចាំងពីសង្គមពិតបច្ចុប្បន្ន ដែលមនុស្សភាពច្រើនវាយតម្លៃអត្តចរិតមនុស្សតាមរយៈសម្ភារៈក្រៅខ្លួន និងសម្លៀកបំពាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ka Bella 

ក្នុងរឿង “ស្មោះត្រង់” នេះដែរ លោក គីមស្រ៊ុន សម្តែងជាតួឪពុក សុខចិត្តយកកាបូបលុយដែលខ្លួនរើសបាន ឲ្យទៅម្ចាស់គេវិញ និងមិនទទួលលុយលើកទឹកចិត្តពីម្ចាស់កាបូបនោះទេ ទាំងដែលខ្លួនកំពុងតែត្រូវការលុយខ្លាំងសម្រាប់កូនប្រុសក្នុងការបង់ថ្លៃសាលា។

សម្រាប់ឈុតឆាកទាំងនេះ នៅក្នុងសាច់រឿង បានធ្វើឲ្យមហាជនជាច្រើនក្តុកក្តួលចិត្តមិនស្ទើរ និងស្រក់ទឹកភ្នែកតាម ព្រោះថាបើគិតពីសង្គមពិត មនុស្សដែលមានកាយសម្បទាដូចនឹងលោក គីមស្រ៊ុន ត្រូវបានមនុស្សមួយចំនួនមើលងាយ និងវាយតម្លៃអំពីរអត្តចរិតត្រឹមតែសម្បកក្រៅ។

គីមស្រ៊ុន

ទោះជាយ៉ាងណាក្តី សម្រាប់រឿងខ្លី “ស្មោះត្រង់” កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម និងបានលាន់មាត់សរសើរដល់សាច់រឿងដ៏មានអត្តន័យ និងអប់រំមួយនេះ៕

ចង់ជ្រាបច្បាស់ថា រឿង ស្មោះត្រង់ ល្អមើលយ៉ាងណា តោះទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]