ខេត្តព្រៃវែង៖ ស្ត្រីម្នាក់ជាកម្មការិនីរោងចក្រ ស្តារឡៃថ៍ អឺតែរឹល មេនូហ្វេកឆឺរីង ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NGស្ថិតនៅឃុំវិហារសួគ៍ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល ត្រូវបានមន្ត្រីសុខាភិបាល ធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ និងត្រូវបានអាជ្ញាធរស្រុកពារាំង បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងយកសំណាកអ្នកដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលជិត ៦០នាក់ ទៅធ្វើតេស្តរកវីរុសកូវីដ១៩។    

យោងតាមការឱ្យដឹងពីលោក ហ៊ី ធួក អភិបាលស្រុកពារាំង បានឱ្យដឹងថា៖ មានកម្មការិនីម្នាក់ដែលបម្រើការងារនៅរោងចក្រ 7NG ឈ្មោះ ឌឿន ចន្ធា អាយុ២៣ឆ្នាំ នៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បានឆ្លងកូវីដ-១៩ ហើយអ្នកដែលពាក់ព័ន្ធជាមួយកម្មការិនីរូបនេះ តាមព័ត៌មានបឋម គឺមានចំនួនជិត៦០នាក់ ដែលរួមដំណើរក្នុងរថយន្តជាមួយគ្នានឹងក្រុមគ្រួសារ ៩នាក់ទៀត ត្រូវបានអាជ្ញាធរយកទៅធ្វើចត្តាឡីស័ក និងយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្ត្រីជាកម្មការិនីរោងចក្រ វិជ្ជមានកូវីដ១៩
រោងចក្រដែលស្រ្តីខាងលើធ្វើការ

លោកហ៊ី ធួក បានឱ្យដឹងទៀតថា៖ កម្មការិនីដែលមានវិជ្ជមានកូវីដ១៩នេះ បានចូលធ្វើការនៅរោងចក្រ 7NG កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ហើយកាលពីថ្ងៃទី៣១ ខែមីនា គាត់បានទៅភ្នំពេញ ដើម្បីពិនិត្យឈាម នៅមន្ទីរពេទ្យមេត្រីទី២ ដើម្បីចូលធ្វើការនៅរោងចក្រ 7NG ដោយរោងចក្រគេតម្រូវឱ្យពិនិត្យឈាមដើម្បីចូលធ្វើការងារ

លោកបន្តទៀតថា៖ 

លោក​ ហ៊ី ធួក បានបញ្ជាក់បន្ថែមថា៖​ ចំពោះភូមិដែលគាត់រស់នៅអាជ្ញាធរបានចុះអប់រំណែនាំប្រជាពលរដ្ឋ ឱ្យនៅក្នុងផ្ទះគឺមិនឱ្យចេញក្រៅភូមិទេ។ ចំណែកឯរថយន្តរកស៊ីដឹកទំនិញផ្សេងៗ គឺអនុញ្ញាតឱ្យធម្មតា។ ប៉ុន្តែអាជ្ញាធរស្រុកបានត្រៀមមន្ត្រីសុខាភិបាលកងកម្លាំងដែលពាក់ព័ន្ធទាំងអស់ ដើម្បីរួចរួមគ្នាទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមានមន្ត្រីសុខាភិបាលប្រចាំការនៅក្នុងភូមិនេះ តាមដានសុខភាពរបស់ពលរដ្ឋដែលបានធ្វើចត្តាឡីស័ក ហើយបើមានករណីវិជ្ជមានណាមួយនឹងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗតែម្ដង។

ហើយលោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលបានប៉ះពាល់ជាមួយកម្មការិនីដែលឆ្លងកូវីដ-១៩ នេះត្រូវប្រញាប់រួសរាន់ទៅធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យឱ្យបានត្រឹមត្រូវ និងសូមប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការការពារ របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នូវវិធានការ «៣កុំ និង៣ការពារ» និងបើមិនចាំបាច់កុំចេញក្រៅផ្ទះ៕

ប្រភព៖ Fresh News

ស្ត្រីជាកម្មការិនីរោងចក្រ វិជ្ជមានកូវីដ១៩
កម្លាំងសមត្ថកិច្ច
កម្លាំងសមត្ថកិច្ច
ស្ត្រីជាកម្មការិនីវិជ្ជមានកូវីដ១៩ ឡើងរថយន្តពេទ្យ
ស្ត្រីជាកម្មការិនីវិជ្ជមានកូវីដ១៩ ឡើងរថយន្តពេទ្យ
កម្លាំងសមត្ថកិច្ច
កម្លាំងសមត្ថកិច្ច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]