កាណាដា៖ នាង Nova Stevens បវរកញ្ញាឯកចក្រវាលប្រទេសកាណាដាឆ្នាំ២០២០ កើតនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ១៩៩៣ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ នាងជាតារាបង្ហាញម៉ូត តារាសម្តែង និងជាបវរកញ្ញាសញ្ជាតិកាណាដា។ នាងមានកម្ពស់អំណោយផលខ្លាំងរហូតដល់ទៅ ១ម៉ែត្រ ៨៣សង់ទីម៉ែត្រ ជាមួយនឹងសម្បុរខ្មៅស្រស់ និងភ្នែកពណ៌ត្នោត។ នាងNova បានចាប់ផ្តើមចូលរួមប្រឡូកនៅក្នុងវិស័យប្រកួតបវរកញ្ញាកាណាដា គិតចាប់តាំងពី ២០១៤ មក ដោយនាងធ្លាប់ទទួលបានចំណាត់ថ្នាក់Top១២ និងបានចំណាត់ថ្នាក់Top២០ នៅក្នុងឆ្នាំ២០១៨ តែដោយសារ តែការខិតខំប្រឹងប្រែងរបស់នាង នៅក្នុងឆ្នាំ ២០២០នេះ នាងបានក្លាយជាម្ចាស់មកុដនៃការប្រកួតបវរកញ្ញាចក្រវាលរបស់ប្រទេសកាណាដា។

នាង Nova Stevens
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អំពីប្រវត្តិជីវិត:

Nova នាងមានដើមកំណើតនៅឯប្រទេសកេនយ៉ា ប៉ុន្តែដោយសារតែបញ្ហាសង្រ្គាមស៊ីវិលនៅតែចេះបន្តក្នុងប្រទេស សូដង់ខាងត្បូង(ជាប់ព្រំដែន) នាងក៏ត្រូវបានក្រុមគ្រួសារសម្រេចចិត្តទាំងបង្ខំឲ្យនាងជម្លៀសខ្លួនបន្តក្នុងនាមជាជន ភៀសខ្លួនសង្រ្គាមទៅកាន់ប្រទេសកាណាដា ក្នុងវ័យ៦ឆ្នាំ។

នៅក្នុងវ័យ១៥ឆ្នាំ នាងត្រូវបានចាកចេញទៅរស់នៅដោយឯករាជ្យនៅ Vancouver (ផ្នែកមួយនៃប្រទេសកាណាដា) ដោយនាងក៏បានបន្តអាជីពនៅក្នុងក្តីស្រមៃជាអ្នកបង្ហាញម៉ូតអាជីព ដោយនាងក៏ធ្លាប់បានទៅបន្តអាជីពនេះនៅទីក្រុង New York កាលពីឆ្នាំ២០១៤ ផងដែរ។

ផ្អែកលើបទពិសោធន៍ចាស់ឆ្នាំលើវិស័យប្រកួតបវរកញ្ញានេះ នាងNova Stevens ក៏ត្រូវបានគេចាត់ទុកថាជាបេក្ខភាពមួយដ៏មានសមត្ថភាព និងប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងការដណ្តើមយកមកុដបវរកញ្ញាឯកចក្រវាលលើកទី៦៩ ប្រចាំឆ្នាំនេះ៕

នាង Nova Stevens
នាង Nova Stevens
នាង Nova Stevens
នាង Nova Stevens

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]