កូរ៉េខាងត្បូង៖ យោងតាមគេហទំព័រ Chosun.com បានឱ្យដឹងនៅថ្ងៃទី ១៧ ខែមេសានេះថា The Woman Running The Charts របស់ទូរទស្សន៍ KBS បានបោះឆ្នោតជ្រើសរើសអាពាហ៍ពិពាហ៍របស់តារាសម្តែងស្រីលំដាប់ Aបូក Jun Ji Hyun ដែលជាអាពាហ៍ពិពាហ៍មួយដែលថ្លៃបំផុតនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ។
យោងតាមប្រភពដដែលបានបន្ថែមថា រ៉ូបអាពាហ៍ពិពាហ៍ដ៏សំខាន់របស់តារាស្រីវ័យ ៣៩ឆ្នាំរូបនេះ មានតម្លៃប្រហែល ៨០ លានវ៉ុន (ប្រហែលជាង ៧ម៉ឺនដុល្លារ) លើសពីនេះ ចិញ្ចៀនរបស់តារាសម្តែងរូបនេះពាក់ពេលថតរូបមង្គលការមានតម្លៃរហូតដល់ ៥០០ លានវ៉ុន (ក្បែរ ៥០ម៉ឺនដុល្លារ) អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត មកុដដែលនាងពាក់ក្នុងពិធីមង្គលការផ្លូវការគឺមានតម្លៃកប់ពពករហូតទៅដល់ ១,២ ពាន់លានវ៉ុន (ប្រហែលជាង ១លានដុល្លារ) ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សត្រលប់ទៅកាលពីឆ្នាំ ២០១២ Jun Ji Hyun បានរៀបការជាមួយលោក Choi Jun Hyuk ដែលជាជានាយកប្រតិបត្តិក្រុមហ៊ុន Alpha Asset Management (ជាក្រុមហ៊ុនប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ) ដែលក្រុមហ៊ុនមួយនេះមានទ្រព្យ ៣៥០ ពាន់លានវ៉ុន។ (ច្រើនជាង ៣រយលានដុល្លារ) ។ លើសពីនេះទៀត ស្វាមីរបស់តារាស្រីរូបនេះ មកពីគ្រួសារកូរ៉េដែលមានទ្រព្យស្តុកស្តម្ភ ដែលអ្នកទាំងពីរទទួលបានចំណងដៃ កូនប្រុស ២នាក់ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]