រាជធានីភ្នំពេញ ៖ បើគិតចាប់ពីថ្ងៃទី ២០ កុម្ភៈ មកដល់ថ្ងៃទី ២១ មេសា ២០២១ នេះ វាមានរយៈពេល ៦០ថ្ងៃហើយ នេះបានសេចក្តីថា ការរីករាលដាលជំងឺកូវីដ១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មកទល់ពេលនេះ គឺរយៈពេល ៦០ថ្ងៃដែរហើយ។
ពិតណាស់ ត្រឹមតែ ៦០ថ្ងៃសោះ ស្ថានភាពទាំងឡាយត្រូវបាន ផ្លាស់ប្រែស្ទើរមិនគួរឲ្យជឿ ជាពិសេសគឺ រាជធានីភ្នំពេញ តែម្តង ដែលក្នុងនោះ មានដូចជា -ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល -បម្រាមគោចរ -ការបិទផ្សារធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ -ការរឹតបន្តឹងការធ្វើដំណើរឆ្លងពីខណ្ឌមួយទៅខណ្ឌមួយ -ការផ្អាកដំណើរការរោងចក្រមួយចំនួន -ការកែប្រែមជ្ឈមណ្ឌលរៀបចំអាពាហ៍ពិពាហ៍ធំៗទាំងអស់ជា ទីតាំងសម្រាកព្យាបាលជំងឺកូវីដ -មានចំនួន អ្នកស្លាប់ដោយសារកូវីដ និងបញ្ហាជាច្រើនទៀត ដែលពេលមុនៗ យើងនឹងមិនអាចជឿថា វានឹងកើតមានឡើង ដូចពេលបច្ចុប្បន្ននេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា រយៈពេល ៦០ថ្ងៃនេះ អ្នកឆ្លងជំងឺកូវីដ១៩ ក្នុងកម្ពុជា កើនដល់ទៅចំនួន ៧២០២នាក់ ស្រី៤១៥១ នាក់ ប្រុស ៣០៥១នាក់ ខណៈនោះ អ្នកសះស្បើយ មានចំនួន ២២៦៧ ស្រី១១៧៨ នាក់ ប្រុស ១០៨៩នាក់ មិនតែប៉ុណ្ណោះ អ្នកស្លាប់មានចំនួន ទៅដល់ ៥៤នាក់ ស្រី ២៣នាក់ ប្រុស ៣១នាក់ មួយវិញទៀត ក្នុងពេលនេះ ប្រជាជាជនកម្ពុជា ៤៨៩៣នាក់ បានកំពុងសម្រាកព្យាបាល៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]