ភ្នំពេញ៖ ក្រោយពេលដែលឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអតីតអ្នកដឹកនាំសម្តែងរឿងនេសាទក្រពើ និង រឿងហ្លួងព្រះស្តេចកន បានទទួលមរណភាពដោយសារតែជំងឺកូវីដ១៩រួចមក លោកព្រាប សុវត្ថិ តារាចម្រៀងប្រចាំផលិតកម្មកាឡាក់ស៊ី(Galaxy) និងភរិយាបានចូលរួមមរណទុក្ខ ដោយបានចូលបុណ្យជាទឹកប្រាក់ចំនួន៤ លានរៀល(១ពាន់ដុល្លារសហរដ្ឋអាមេរិក) ដើម្បីរួមចំណែកមរណទុក្ខជាមួយក្រុមគ្រួសារនៃសព។
សូមបញ្ជាក់ផងដែរថា ឯកឧត្តម ម៉ៅអាយុទ្ធ បានទទួល មរណភាព នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយសារជំងឺកូវីដ១៩។ ការបាត់បង់នូវវត្តមានរបស់ឯកឧត្តម ក៏បានបន្សល់ជាការសោកស្តាយដល់ប្រជាជនខ្មែរ ព្រមទាំងសិល្បករ សិល្បការនី និងស្ថាប័នការងាររបស់លោក ព្រោះជាការបាត់បង់បញ្ញាវន្តខ្មែរដ៏មានជំនាញ និងគួរឲ្យគោរពម្នាក់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]