កូរ៉េខាងត្បូង៖ ប្រ៊េនម៉ាក Tiffany & Co ដែលជាគ្រឿងអលង្ការដ៏ល្បីលើពិភពលោកដែលមានប្រវត្តិ ១៨៤ ឆ្នាំបានប្រកាសថាតារាចម្រៀងស្រី ROSÉ សមាជិកនៃក្រុមនារីលំដាប់ពិភពលោក BLACKPINK  ត្រូវបានជ្រើសរើសជាឯកអគ្គរដ្ឋទូតពិភពលោកថ្មីរបស់ម៉ាករបស់ខ្លួន។

ទន្ទឹមនឹងនេះ តារាស្រីវ័យ ២៤ឆ្នាំរូបនេះ បានចាប់ផ្តើមបង្ហាញខ្លួនក្នុងម៉ូត Hardware Collection ឆ្នាំ ២០២១ ជាមួយគ្រឿងអលង្ការ ម៉ូតក្រវាត់មាស១៨ ការ៉ាត់ដ៏ទំនើបដែលភាគច្រើនត្រូវបានគេដាំរំលេចទៅដោយពេជ្រ។ លើសពីនេះនាងក៏បាននិយាយថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ROSÉ

ដោយឡែក ប្រ៊េនម៉ាកលំដាប់អភិជនមួយនេះ ក៏បានលើកឡើងពី តារាស្រី ROSÉ ដែលបានបង្កើតខ្លួនជានិមិត្តរូបលេចធ្លោនៅក្នុងវិស័យតន្រ្តី មិនត្រឹមតែប៉ុណ្ណះ មិនថាបុគ្គលិកលក្ខណៈដ៏ក្លាហានរចនាប័ទ្មសម័យទំនើប និងឥទ្ធិពលរបស់នាង គឺសមស្រប ដែលជាហេតុផលសម្រាប់ការជ្រើសរើសឯកអគ្គរដ្ឋទូតប្រេ៊ន Tiffany & Co៕

សូមទស្សនារូបភាពខាងក្រោម៖ 

ROSÉ
ROSÉ
ROSÉ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]