ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញ បានបញ្ជាក់ថានឹងចែកកាតធ្វើដំណើរទៅផ្សារនៅតាមផ្ទះ សម្រាប់អ្នកនៅក្រៅពីតំបន់ក្រហម។

ជាក់ស្តែង ក្រៅពីចែកកាតសម្រាប់ធ្វើដំណើរទៅផ្សារនៅតាមផ្ទះសម្រាប់អ្នកនៅក្រៅតំបន់ក្រហមហើយ ចំណែកអ្នកនៅក្នុងតំបន់ក្រហមវិញ គឺមិនអាចចេញក្រៅបានឡើយ ប៉ុន្តែនៅមានករណីលើកលែងបីចំណុចដូចជា៖
១. មានបញ្ហាសុខភាព «បន្ទាន់»
២.
យកសំណាកទៅធ្វើតេស្ត នៅក្នុងតំបន់ក្រហម ដែលនៅជិតបំផុត
៣. ទៅចាក់វ៉ាក់សាំងដូសទី២ នៅក្នុងតំបន់ក្រហម ដែលនៅជិតបំផុត

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះបីជាផ្សារ និងកន្លែងលក់ម្ហូបទាំងអស់ត្រូវបិទជាបណ្តោះអាសន្នចំពោះតំបន់ក្រហមពិតមែន ប៉ុន្តែក្រសួងពាណិជ្ជកម្មធានាសម្របសម្រួលរឿងម្ហូបអាហារបាន ដោយមានលេខទូរស័ព្ទទំនាក់ទំនងសម្រាប់ទិញនៅខាងក្រោមនេះ៕

សូមចូលទស្សនារូបភាព និងលេខទូរស័ព្ទទិញម្ហូបសម្រាប់អ្នកនៅតំបន់ក្រហមខាងក្រោម៖

សាលារាជធានីភ្នំពេញ
ប័ណ្ណសម្រាប់ធ្វើដំណើរទៅផ្សារ សម្រាប់អ្នកនៅក្រៅតំបន់ក្រហម
បទបញ្ជា និងលេខទូរស័ព្ទសម្រាប់អ្នកនៅតំបន់ក្រហម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]