ថៃ៖ បន្ទាប់ពីបានសម្រាលកូនបានរយៈពេលជិតពីរខែរួចមក Sririta នាងតែងតែទទួលបាននូវការថ្នាក់ថ្នម និងការយកចិត្តទុកដាក់ពីសំណាក់ស្វាមី ជាទីស្រឡាញ់របស់នាងជានិច្ច គឺលោក Kornnarongdej។

Sririta និង Kornnarongdej 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង សម្រាប់លោក  Kornnarongdej ដែលជាឳពុកដ៏ល្អ និងជាស្វាមីដ៏ល្អម្នាក់ របស់ អ្នកនាង Sririta ដែលនាងទើបតែសម្រាលបានកូនប្រុសមួយ គួរឱ្យស្រឡាញ់ព្រមទាំងជាចំណងដៃនៃអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ  ដោយក្នុងនោះបើទោះបីជាលោកមានភាពមមាញឹកនៅក្នុងអាជីពការងារខ្លាំងក៏ដោយ Kornnarongdej មិនដែលភ្លេចផ្ដល់ពេលវេលាសម្រាប់ប្រពន្ធ​ និងបន្ថែមនូវភាពផ្អែមល្ហែម ចំពោះគ្រួសារតូចមួយនេះទេ ។ក្នុងពេលថ្មីៗនេះ   Kornnarongdej លោកបានចំណាយពេលដើម្បីស្វែងរកទិញផ្កាស្រស់ៗ និងស្អាតៗជាច្រើនសម្រាប់យកមកជូន Sririta និងដាក់លម្អផ្ទះដើម្បីធ្វើឱ្យមានភាពស្រស់បំព្រង និងមានភាពស្រស់ស្រាយ ក្នុងបរិវេណក្នុងផ្ទះផងដែរ ។

ទង្វើទាំងនេះបានធ្វើឱ្យមហាជនជាច្រើន មានការកោតសរសើរ ជាខ្លាំង ដោយពួកគេទាំងពីរ តែងតែរក្សានូវភាពផ្អែមល្ហែមនិងគ្នាមិនចេះសាបសូន្យបើទោះបីជាបានរៀបការ និងមានកូន រួចហើយក៏ដោយ៕

Sririta និង Kornnarongdej 
Sririta  
Sririta  
Sririta  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]