ភ្នំពេញ៖ នៅក្នុងពេលនេះ ស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាកាន់តែចំនួនអ្នកឆ្លងកើនឡើងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ រហូតឈានដល់ការបិទក្រុងទាំងមូលទៀតផង។
ជាការពិតណាស់ ក្នុងពេលនេះ ដោយសារតែចំនួនអ្នកឆ្លងមិនទាន់បានធូរស្បើយ និងមានអ្នកឆ្លងខ្ទង់រយប៉ុន្មានថ្ងៃជាប់ៗគ្នា ធ្វើឲ្យមន្ទីរពេទ្យមិនអាចផ្ទុកអ្នកជំងឺគ្រប់គ្រាន់ឡើយ ដែលជាមូលហេតុធ្វើឲ្យក្រុមគ្រូពេទ្យ និងសមត្ថកិច្ច មានការហត់នឿយយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងថ្មីៗនេះ មានការចែកចាយរូបភាពជាច្រើនសន្លឹករបស់ ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចដែលធ្វើការទាំងថ្ងៃ ទាំងយប់ ទាំងភ្លៀង ដោយសារតែជាភារៈកិច្ច ហើយក្រៅពីនេះទៀត គឺមិនបានសម្រាកពេញភ្នែក ថែមទាំងមិនអាចជួបជុំគ្រួសារទៀតផង ដោយសារតែអ្នកជំងឺដែលឆ្លងមានការកើនឡើងឆាប់រហ័សពេក ដែលនេះធ្វើឲ្យមហាជនផ្ទុះការអាណិតអាសូរជាខ្លាំង។
យ៉ាងណាមិញ ប្រជាជនបានសំណូមពរបន្ថែមដល់បងប្អូនទាំងអស់សូមមេត្តាអនុវត្តវិធានការ៣កុំការពារផង ដើម្បីឲ្យប្រទេសកម្ពុជាអាចវិលរកសភាពដើមវិញ ដូច្នេះក្រុមគ្រូពេទ្យ និងសមត្ថកិច្ចក៏អាចសម្រាកពីការនឿយហត់នេះផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]