ភ្នំពេញ៖ ខណៈដែលជំងឺរាតត្បាតកូវីដ១៩ បានកំពុងវាយលុកយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ដែលបណ្ដាលឲ្យប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ បានរងការឆ្លងនូវជំងឺដ៏កាចសាហាវមួយនេះ ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការសម្រេចបិទខ្ទប់នូវ រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ រយៈពេល២សប្ដាហ៍ នាពេលថ្មីៗនេះផងដែរ។
ដោយឡែកបើងាកមកចាប់អារម្មណ៍ ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងតែបំពេញការងារយ៉ាងសកម្ម នៅក្នុងមហាបេសកម្មប្រឆាំង និងការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានគេប្រសិទ្ធនាមឲ្យថា ជាវីរបុរស វីរនារី ដែលបានប្តូរផ្តាច់ លះបង់អាយុជីវិតរបស់ខ្លួន ក្នុងការជួយសង្រ្គោះជីវិតរបស់ប្រជាជនដទៃដែលមានផ្ទុកនូវជំងឺកូរីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រៅពីក្រុមគ្រូពេទ្យជួរមុខ ដែលបានហ៊ានលះបង់អាយុជីវិតខ្លួន ប្រឈមនឹងជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ ក៏នៅមានវីរបុរស និងវីរនារីជាច្រើនទៀត ដូចជាបងៗក្រុមសមត្ថកិច្ច ដែលបានជួយក្នុងត្រួតពិនិត្យយ៉ាងម៉ត់ចត់ ក្នុងការធ្វើដំណើររបស់ប្រជាជនខ្មែរ ចូលមកកាន់ភូមិសាស្រ្តបិទខ្ទប់ រីឯចំណែកបងៗអ្នកប្រមូលសម្រាម ក៏នៅតែបំពេញកិច្ចការងារ សម្អាតនិងរក្សាអនាម័យយ៉ាងខ្ជប់ខ្ចួនផងដែរ។
ហើយជាពិសេសនោះ អ្នកដែលបានជួយសម្រួល និងផ្ដល់ភាពងាយស្រួល ក្នុងការបញ្ជាទិញទំនិញ អាហារ បញ្ញើរ គ្រឿងទេស ភេសជ្ជៈ និងទំនិញចាំបាច់ផ្សេងៗ ជូនដល់ប្រជាពលរដ្ឋខ្មែរ នៅកំឡុងនៃការបិទខ្ទប់នេះ គឺបងៗក្រុមអ្នកដឹកជញ្ជូន ដោយពួកគាត់ត្រូវស្វះស្វែងក្នុងការដឹកទំនិញច្រើនលើសពីសព្វមួយដង ទៅកាន់អតិថិជនរបស់ខ្លួន ទោះបីជាត្រូវលំបាក នឿយហត់ និងត្រូវប្រឈមមុខជាមួយនឹងហានិភ័យយ៉ាងណា ក៏ក្រុមការងារដឹកជញ្ជូនខ្មែរយើង នៅតែខិតខំប្រឹងប្រែងបន្តរធ្វើការដឹកជញ្ជូន ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ជូនអតិថិជនដដែល។
ដោយក្នុងនោះដែរ មានដូចជាក្រុមហ៊ុន L192 , Joonaak, BLOC, Muuve, Globeso, វិរៈប៊ុនថាំ និង Nham24 ដែលសុទ្ធសឹងតែជាក្រុមហ៊ុនដឹកជញ្ជូនរបស់កូនខ្មែរ បានកំពុងតែបំពេញភារៈកិច្ចការងារខ្លួនយ៉ាងយកចិត្តទុកដាក់ ក្នុងការបម្រើសេវ៉ាកម្មដឹកជញ្ជូនរបស់ខ្លួនទៅកាន់អតិថិជន។
ឆ្លៀតក្នុងឪកាសនេះដែរ ពួកយើងតំណាងឲ្យប្រជាជនកម្ពុជាទាំងអស់ សូមអរគុណដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានជួយលើកទឹកចិត្ត និងជួយជម្រុញដល់បងៗក្រុមសមត្ថកិច្ច ក្នុងការសម្រួលដល់ក្រុមអ្នកដឹកជញ្ជូន ដើម្បីឲ្យប្រជាពលរដ្ឋដែលនៅតែផ្ទះ ក៏អាចទទួលបាននូវទំនិញផ្សេងៗដែលខ្លួនត្រូវការផងដែរ។
ជាមួយគ្នានេះដែរ ក៏សូមសម្ដែងការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំគិតគូ ដល់សុវត្ថិភាពប្រជាជន និងប្រទេសជាតិ ដោយសារជំងឺរាតត្បាតកូវីដ១៩នេះ បានកំពុងធ្វើការគម្រាមកំហែងយ៉ាងខ្លាំងដល់ សុខភាពប្រជាជន និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ដូច្នេះក៏សំណូមពរឲ្យប្រជាពលរដ្ឋនៅទូរទាំងប្រទេស មេត្តាចូលរួមប្រុងប្រយ័ត្ន និងការពារខ្លួន ឲ្យបានល្អ ជៀសផុត ពីជំងឺកូវីដ១៩ ដ៏កាចសាហាវមួយនេះ ជាពិសេស សូមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ទាំងអស់គ្នា ជឿថាខ្មែរអាចធ្វើបាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]