ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងលេខ ០៣០/២១ ស.ជ.ណ របស់រដ្ឋបាលខណ្ឌបឹងកេងកង បានធ្វើការជូនដំណឹងដល់សាធារណជន និងប្រជាជនស្តីពីការផ្អាកដំណើរការនៅមូលដ្ឋានផ្សារអូឡាំពិក រយ:ពេល១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដោយអាស្រ័យលើមូលហេតុ ផ្អែកលើស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករ និងប្រជាពលរដ្ឋបានឆ្លងជំងឺកូវីដ១៩។

ផ្សារអូឡាំពិក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយអាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមអំពាវនាវដល់បងប្អូនអាជីវករ បុគ្គលិកសន្តិសុខ និងប្រជាពលរដ្ឋដែលបានចូលផ្សារខាងលើចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ខែមេសា ក្នុងករណីមានអាការ:មិនស្រួល និងលេចចេញនូវការកណ្តាស់ ក្អក និងឡើងកម្តៅខុសពីប្រក្រតីសូមមេត្តាទៅធ្វើតេស្តរកមេរោគកូវីដ១៩ជាបន្ទាន់ ក្នុងបរិវេណមហោស្រពចេនឡា៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ថែមទៅទៀតនោះ សូមអានសេចក្តី ជូនដំណឹងដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]