សហរដ្ឋអាមេរិក: នៅសល់មិនដល់ជាង១ខែទៀតផត ការប្រកួតបវរកញ្ញាឯកចក្រវាល Miss Universe លើកទី៦៩ នឹងប្រារព្ធឡើងនៅសហរដ្ឋអាមេរិក ដោយមានបេក្ខជនជាច្រើនមកពីបណ្តាប្រទេសនានា រួមទាំងកម្ពុជាផងដែរនោះ នឹងចូលរួមប្រកួតដណ្តើមមកុដក្នុងព្រឹត្តិការណ៍នេះផងដែរ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ លោក Mario Lopez អាយុ ៤៧ ឆ្នាំ កម្ពស់ ១.៧៨ ម៉ែត្រ ត្រូវបានប្រកាសធ្វើជាពិធីករ ( Presenters ) ម្ដងទៀត ក្នុងការប្រកួតបវរកញ្ញាចក្រវាល Miss Universe លើកទី៦៩ ក្នុងឆ្នាំ២០២១ នេះ ក្រោយពេលដែលលោកធ្លាប់បានធ្វើជាពិធីករក្នុងការប្រកួតនេះម្ដងរួចមកហើយ កាលពីឆ្នាំ២០០៧កន្លងទៅ ក្នុងកំឡុងពេលដែលស្ថាប័ន Miss Universe នៅក្រោមការគ្រប់គ្រងរបស់ អតីត ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ៕
សូមបញ្ជាក់ផងដែរថា ទោះបីជាលោក Mario មានវ័យ ៤៧ឆ្នាំក៏ពិតមែន ប៉ុន្តែរាងកាយ និងមុខមាត់របស់លោកនៅ តែរក្សាបាននូវភាពដដែល រហូតធ្វើឲ្យហ្វេនៗដែលជាអ្នកនិយមគាំទ្រលោកបានផ្ទុះការសរសើរ និងបង្ហាញពីការគាំទ្រ លើរូបលោកកាន់តែខ្លាំងជាងមុនទៅទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]