កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២១ ខែមេសាក្រុមប្រឹក្សាភាពយន្តកូរ៉េបានចេញផ្សាយលេខសម្រាប់ការកក់សំបុត្រកុននៅការិយាល័យក្នុងប្រទេសកូរ៉េ ដែលត្រូវបានគេរាយការណ៍មកថា ខ្សែភាគយន្តដែលសម្តែងដោយ Seo Ye Ji កំពុងតែមានភាពជោគជ័យលើសពីការរំពឹងទុក។
ក្នុងនោះផងដែរ ខ្សែភាគយន្ត «Recalled» បានកាន់កាប់ចំណាត់ថ្នាក់លេខមួយ ជាមួយតួលេខ ៣៤,៤% ដែលនាំមុខខ្សែភាគយន្ត «Seobok» ចូលរួមសម្តែង Gong Yoo និង Park Bo Gum ដែលទទួលបានតួលេខ ៣២%។ វាត្រូវបានគេបង្ហាញឱ្យដឹងបន្ថែមទៀតថាមានសំបុត្រ ៣៣.០១២ត្រូវបានគេទិញទុកមុនក្នុងភាគយន្ត «Recalled»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្នកជំនាញក្នុងវិស័យកម្សាន្ត កំពុងហៅជ័យជំនះដ៏គួរឱ្យភ្ញាក់ផ្អើលខ្សែភាគយន្តមួយនេះ ជាភាពជោគជ័យនៃទីផ្សារទោះបីមានសម្លេងរំខាន បន្ទាប់ពីមានជម្លោះរឿងអាស្រូវជាច្រើនជុំវិញ របស់តួឯកស្រីសំខាន់គឺ Seo Ye Ji ។
តួយ៉ាង កាលពីពេលថ្មីៗនេះតារាសម្តែងរូបនេះមានភាពចម្រូងចម្រាសខុសៗគ្នាជាច្រើន ដូចជាការសម្លុតធ្វើបាបកាលនៅរៀន មានពាក្យចចាមអារ៉ាមការវះកាត់សម្រស់ និងជាមេក្លោងអតីតសង្សាររបស់នាង ធ្វើចរិតមិនគប្បីទៅលើបុគ្គលិកស្រីដទៃទៀត។
គួរបញ្ជាក់ផងដែរថា Seo Ye Ji ទើបតែចាប់ផ្តើមទទួលបានប្រជាប្រិយភាពហក់ឡើងកូដខ្ពស់ បន្ទាប់ពីបានចូលរួមក្នុងរឿងភាគ «It’s Okay to Not Be Okay» នៅពេលដែលភាពចម្រូងចម្រាសទាំងនេះបានផ្ទុះឡើង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]