កូរ៉េខាងត្បូង៖ អស់រយៈពេល ៦ ឆ្នាំ Kim Woo Bin និង Shin Min Ah បានសហការគ្នាក្នុងរឿង «Our Blues» ជាលើកដំបូង។  យោងតាមព័ត៌មានរបស់ Star News បានអោយដឹងថាគូស្នេហ៍ Kim Woo Bin និង Shin Min Ah បានយល់ព្រមទទួលយកការចូលរួមសម្តែងនៅក្នុងរឿង «Our Blues»។ ទីភ្នាក់ងាររបស់គូស្នេហ៍នេះ បានបញ្ជាក់ពីព័ត៌មានដែលបានរៀបរាប់ខាងលើហើយបាននិយាយថាតារាសម្តែងទាំងពីរកំពុងពិភាក្សាគ្នាអំពីតួនាទីរបស់ពួកគេ។

Kim Woo Bin
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពដដែលបានបន្តថា នេះជាលើកដំបូងចាប់តាំងពី ៦ ឆ្នាំនៃការធ្វើការជាមួយគ្នា តារាសម្តែងទាំងពីរបានសហការគ្នាលើការងារមួយ។ ទោះយ៉ាងណាពួកគេនឹងមិនក្លាយជាគូស្នេហ៍នៅលើអេក្រង់ខ្សែភាពយន្តនេះទេ។ពោលគឺ Shin Min Ah នឹងចាប់ដៃគូជាមួយតារាសម្តែង Lee Byung HunKim Woo Bin នឹងចាប់ដៃគូជាមួយ Han Ji Min

«Our Blues» គឺជាខ្សែភាពយន្ត ២០ ភាគរបស់ទូរទស្សន៍ ដែលមានលក្ខណៈផ្លូវចិត្តនិងអារម្មណ៍។ សាច់រឿងត្រូវបាននិពន្ធដោយអ្នកនិពន្ធរឿង No Hee Kyung  អ្នកនិពន្ធដែលទទួលបានជោគជ័យជាមួយខ្សែភាពយន្ត Winter Wind that year និង Can only be love​និង Dear My Friend និងខ្សែភាពយន្តជាច្រើនទៀត។

ខ្សែភាពយន្តនេះទាក់ទាញចំណាប់អារម្មណ៍តារាកូរ៉េដូចជា Lee Byung Hun, Cha Seung Won, Han Ji Min, Lee Jung Eun, Kim Woo Bin និង Shin Min Ah ... Kim Kyu Tae   អ្នកផលិតខ្សែភាពយន្តមានបំណងចង់បញ្ចេញស្នាដៃនេះនៅចុងឆ្នាំនេះ។

Kim Woo Bin និង Shin Min Ah

Kim Woo Bin និង Shin Min Ah បានស្គាល់គ្នាតាំងពីឆ្នាំ ២០១៥  ពួកគេមានមន្តស្នេហ៍និងមានភាពជិតស្និទ្ធបន្ទាប់ពីបានសហការគ្នាក្នុងការផ្សាយពាណិជ្ជកម្ម នៅពេលនោះអ្នកទាំងពីរគឺជាតារាដែលមានភាពលេចធ្លោរបស់កូរ៉េ៕

Kim Woo Binនិង Shin Min Ah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]