ថៃ៖ ក្រោយពីមានជម្លោះគ្នាយ៉ាងក្ដៅគគុក ជាមួយសង្សារចាស់រវាងលោក Porshe Saran និង Graces ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍ ចោទប្រកាន់គ្នាអំពីការប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមក កាលនៅជាសង្សារនឹងគ្នា។
ក្នុងករណីដំបូងនោះគឺ Graces នាងបានផុសពាក់ព័ន្ធនិង លោក Porshe Saran ដោយនាង បានផុសសារក្នុង IG ថា Porshe Saran ជាមនុស្សនិយាយពាក្យមិនពិតក្នុងនោះនាងមិនបានបញ្ជាក់ថារឿងអ្វីនោះទេ។ រឿងនេះបានធ្វើឱ្យមានអ្នកចូលទៅខមមិនពាក្យផ្សេងៗ ធ្វើឱ្យនាងកាន់តែក្ដៅក្រហាយ និងបន្តមកទៀតនាងក៏បានរៀបរាប់ ពីអំពើហិង្សាផ្សេងៗដែល Porshe Saran ធ្វើមកលើរូបនាងបន្តមកទៀត។
ក្នុងពេលនោះលោក Porshe Saran បានប្រតិកម្មនិងឆ្លើយតបទៅវិញជាមួយនឹងការបង្ហាញស្លាកស្នាមដែលបានកើតឡើងដោយសារតែសង្សារចាស់ គឺ Graces បានធ្វើឱ្យគេមានរបួស ដែលរូបគេផ្ទាល់មិនដែលហ៊ានបង្ហាញប្រាប់អ្នកណាពីបញ្ហាមួយនេះទេ រយៈពេលជាច្រើនឆ្នាំមកហើយ។ រឿងរ៉ាវមិនបានបញ្ចប់ចេះតែមានជាបន្តបន្ទាប់គ្នា រហូតឈានដល់មានការប្ដឹងផ្ដល់គ្នាមិនចេះដាច់ស្រាច់ ។
សម្រាប់ពេលថ្មីៗនេះ Porshe Saran បន្ទាប់ពីលោកទើបមកពីប៉ុស្តិ៍ ប៉ូលីសដោះស្រាយរឿងក្ដីជាមួយអតីតសង្សារចាស់ លោកបានផុសសារមួយ ដោយសរសេរថាៈ
សម្រប់រឿងរ៉ាវដ៏ក្ដៅគគុកមួយនេះ នៅមិនទាន់ចប់ដាច់ស្រេចនោះទេ គឺមានតែតាមដានបន្តទៅទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]