បរទេស៖ កាលពីថ្ងៃទី ២០ ខែមេសាកាសែត The Sun បានបង្ហោះរូបថតជាច្រើនសន្លឹករបស់តារាម៉ូដែល Loni Willison រស់នៅលើចិញ្ចើមផ្លូវជាមួយនឹងរាងកាយស្គមស្គាំង។ នាងត្រូវបានផ្តល់អាហារដោយអ្នកដំណើរឆ្លងកាត់មុខនាង ខណៈពេលដែលនាងកំពុងជក់បារីនៅតាមដងផ្លូវនៃទីក្រុង Los Angeles ។
ដោយឡែក រស់នៅដោយគ្មានផ្ទះសម្បែង អតីតតារាម៉ូដែលរូបនេះ មានត្រឹមរទេះដាក់របស់របរ និងសម្លៀកបំពាក់របស់នាង ដែលត្រូវបានគេកត់សម្គាល់ឲ្យឃើញថា ជីវិតរបស់នាង បានទទួលជំនួយ នូវអាហារ ភេសជ្ជៈ និងលុយទាំងអស់ពីអ្នកធ្វើដំណើរឆ្លងកាត់កន្លែងនាងរស់នៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមកាសែត The Sun បានឲ្យដឹងថា Loni វាអស់រយៈពេល ២ ឆ្នាំនាងស្ទើរតែបាត់ខ្លួន និងរស់នៅដោយគ្មានផ្ទះសម្បែងអស់រយៈពេល ៤ ឆ្នាំ។ រូបភាពរបស់នាងនៅតាមដងផ្លូវ នៅទីក្រុង LA បន្ទាប់ពីអ្នកយកព័ត៌មានដឹងថានាងបានរកមើលធុងសំរាមដើម្បីរកចំណីនៅតំបន់មួយកន្លែងក្នុងទីក្រុង។
ត្រឡប់ទៅក្នុងឆ្នាំ ២០១២ អតីតតារាបង្ហាញកាយវប្បកម្មនាង Loni Willison បានរៀបការជាមួយតារាសម្តែង Jeremy Jackson ។ អ្នកទាំងពីរបានបែកបាក់គ្នាក្នុងឆ្នាំ ២០១៤ បន្ទាប់ពីនាងបានចោទប្រកាន់ប្តីរបស់នាងពីអំពើហឹង្សាដែលបណ្តាលឱ្យនាងបាក់ឆ្អឹងជំនីរពីរកន្លែងរបួសកនិងស្នាមមុខ។
យ៉ាងណាមិញ បន្ទាប់ពីព្រឹត្តិការណ៍នេះបានកើតឡើង ជីវិតអតីតកីឡាករកាយវប្បកម្មជួបប្រទះ ការធ្លាក់ទឹកចិត្ត ការប្រើប្រាស់គ្រឿងញៀន និងបញ្ហាផ្លូវចិត្ត បន្ទាប់មកបាត់បង់ការងារផ្ទះ និងឡានហើយបញ្ចប់ដោយគ្មានផ្ទះសម្បែងរស់នៅយ៉ាងវេទនាបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]