ទឹកដោះគោឆៅមានគុណប្រយោជន៍យ៉ាងច្រើនដល់សុខភាពរបស់យើង ពីព្រោះវាសំបូរទៅដោយវីតាមីន ប៉ូតាស្យូម កាល់ស្យូម អាស៊ីដLactic ម៉ាញ៉េស្យូម និងប្រូតេអ៊ីនជាដើម។ លើសពីនេះ វាក៏មានឥទ្ធិពលដ៏អស្ចារ្យចំពោះស្បែករបស់យើងផងដែរ។ ពិតណាស់ ទឹកដោះគោឆៅអាចជួយឲ្យស្បែករបស់យើងក្មេងជាងវ័យ និងភ្លឺរលោង។ បន្ថែមពីនេះ វាក៏ជួយការពារស្បែកពីរ៉ាឌីកាល់សេរី បំបាត់ស្លាកស្នាម ផ្ដល់ជាតិទឹក ពន្យឺតស្នាមជ្រីវជ្រួញ ក៏ដូចជាជំរុញភាពយឺតនៃស្បែកថែមទៀតផង។
១. ហ្វូមលាងមុខទឹកដោះគោឆៅ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយើងរាល់គ្នាប្រើប្រាស់ហ្វូមលាងមុខដើម្បីកម្ចាត់ចោលគ្រឿងសម្អាង កោសិកាស្បែកងាប់ ប្រេង ធូលី និងជាតិពុលផ្សេងៗ។ យ៉ាងណាមិញ ការប្រើប្រាស់ហ្វូមលាងមុខទឹកដោះគោឆៅ គឺជាជម្រើសដ៏ប្រសើរមួយ ដែលគ្នាយើងអាចសាកល្បងបាន។
ចូរលាយទឹកដោះគោឆៅចំនួន២ស្លាបព្រាបាយ និងរមៀតបន្តិច ដើម្បីទទួលបានល្បាយប្រឆាំងនឹងការរលាក ក៏ដូចជាបាក់តេរី ដោយច្របល់ចូលគ្នាឲ្យសព្វល្អ ទើបយកមកជូតលើផ្ទៃមុខ និងក ថ្នមៗដោយប្រើសំឡីជូតមុខ បន្ទាប់មក លាងជម្រះចេញជាមួយនឹងទឹកជាការស្រេច។
២. ម៉ាសទឹកដោះគោឆៅកម្ចាត់ស្នាមផ្សេងៗ
អាស៊ីដLacticនៅក្នុងទឹកដោះគោឆៅ មានប្រសិទ្ធភាពខ្ពស់ក្នុងការជម្រុះកោសិកាដែលងាប់ពីស្បែក និងកម្ចាត់ចោលស្លាកស្នាមផ្សេងៗនៅលើស្បែកផងដែរ។ ការលាយទឹកដោះគោឆៅជាមួយនឹងទឹកប៉េងប៉ោះ នឹងធ្វើឲ្យយើងទទួលបានលទ្ធផលកាន់តែឆាប់រហ័ស។
ចូរលាយទឹកដោះគោឆៅចំនួនពីរបីស្លាបព្រាបាយ ជាមួយនឹងទឹកប៉េងប៉ោះនៅក្នុងបរិមាណដូចគ្នា បន្ទាប់មកលាបនៅលើផ្ទៃមុខឲ្យសព្វល្អ ដោយប្រើជក់លាបមុខ។ ទុកចោលប្រហែល១៥ ទៅ២០នាទី រួចលាងជម្រះចេញជាមួយនឹងទឹកត្រជាក់។ ស្រីៗយើងគប្បីអនុវត្តរូបមន្តនេះយ៉ាងហោចណាស់៣ដងនៅក្នុងមួយសប្ដាហ៍។
៣. ម៉ាសទឹកដោះគោឆៅការពារភាពចាស់
ជាមួយគ្នានេះដែរ ទឹកដោះគោឆៅក៏មានសមត្ថភាពក្នុងការទប់ស្កាត់ស្បែកក្នុងការវិវត្តទៅរកភាពចាស់ និងធ្វើឲ្យស្បែកទន់ម៉ត់រលោង ក៏ដូចជាក្មេងជាងវ័យ។ ម៉ាសប្រភេទនេះ អាចផ្ដល់សំណើមដល់ស្បែករយៈពេលយូរ ព្រមទាំងកាត់បន្ថយស្នាមជ្រីវជ្រួញបានយ៉ាងស័ក្ដិសិទ្ធិ។
ចូរលាយទឹកដោះគោឆៅចំនួន៣ស្លាបព្រាបាយ និងទឹកដោះគោជូរ២ស្លាបព្រាបាយ រួចកូរឲ្យសព្វ ទើបយកមកលាបនៅលើផ្ទៃមុខ និងក ដោយប្រើជក់លាបមុខ។ បន្ទាប់មក ទុកចោលយ៉ាងហោចណាស់២០នាទី មុនពេលលាងជម្រះចេញជាមួយនឹងទឹកត្រជាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]