រាជធានីភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់អគ្គលេខាដ្ឋាននៃរដ្ឋសភា បានឱ្យដឹងថា ក្រសួងសុខាភិបាលបានរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ម្នាក់ឈ្មោះ តាំង សាម៉ុន ភេទប្រុស អាយុ ៤៥ឆ្នាំ ជាមន្ត្រីនាយកដ្ឋានពិធីការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ២២៩B ផ្លូវលេខ៤៨ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ។
ក្នុងនោះដែរ មន្ត្រីរូបនេះ ក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ រួចហើយ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុដូចនេះ អគ្គលេខាដ្ឋានរដ្ឋសភា បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយអ្នកជំងឺ ទៅធ្វើតេស្តរកវីរុសកូវីដ១៩ និង ដាក់ខ្លួនដាច់ដោយឡែក១៤ ថ្ងៃ និង បន្តអនុវត្តវិធានការក្រសួងសុខាភិបាល ៣កុំនិង ៣ការពារ របស់សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]