ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានសម្រេចអនុញ្ញាត ឱ្យសេវាសុខាភិបាលឯកជនស្របច្បាប់ទាំងអស់ អាចប្រើប្រាស់ឧបករណ៍តេស្តរហ័ស​ ដើម្បីស្វែងរកមេរោគកូវីដ១៩បាន។

ដោយឡែក ក្រសួងសុខាភិបាល អនុញ្ញាត ឱ្យសេវាសុខាភិបាលឯកជនអាចប្រើប្រាស់ ឧបករណ៍តេស្តរហ័ស​ (Rapid Antigen Test COVID-19) នៅតាមបណ្តាមូលដ្ឋានសេវាសុខភិបាលឯកជនស្របច្បាប់ (មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរសម្ភព) ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងដោយមានការ​​ឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នាបានជ្រាបនូវព័ត៍មាននេះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

លិខិតដែលបានចេញដោយក្រសួងសុខាភិបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]