វៀតណាម៖ នៅលើបណ្តាញសង្គមថ្មីៗនេះព័ត៌មាន បវរកញ្ញាចក្រវាឡវៀតណាម H'Hen Niê នឹងក្លាយជាគណៈកម្មាការ នៃបវរកញ្ញាចក្រវាលលើកទី ៦៩ ឆ្នាំ ២០២០ នេះបើយោងតាមព័ត៌មានត្រូវបានទម្លាយកាលពីថ្មីៗនេះ។
ដោយឡែកទោះបីនេះមិនមែនជាព័ត៌មានផ្លូវការក៏ដោយក៏មានមនុស្សជាច្រើន ជាពិសេសនោះ អ្នកនិយមលេងអ៉ីនធឺណែតលើពិភពលោក បានលើកប្រធានបទ យកមកនិយាយគ្រប់ៗគ្នា លើរឿងរ៉ាវស្រពិចស្រពិលមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ បើរឿងមួយនេះពិតជាប្រាកដមែន អ្នកនិយមលេងអ៉ីនធឺណែតវៀតណាមជាច្រើនមានមោទនភាព និងមហាជនជាច្រើនបានគាំទ្រ ក៏ព្រោះតែពួកគេបានទទួលស្គាល់ថា H'hen Niê បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនៅលើឆាកអន្តរជាតិ ហើយក៏បណ្តាលឱ្យមានការកោតសរសើរពីពីសមត្ថភាពរបស់នាងផងដែរ។
ក្រៅពីនេះក៏មានមតិជាច្រើន ក៏បានជំទាស់ បើរូបនាងពិតជាកាន់តួនាទីជាគណៈកម្មាការ នៃបវរកញ្ញាចក្រវាលក្នុងឆ្នាំនេះ ព្រោះតែរូបនាង ជាប់ត្រឹម Top ៥ តែប៉ុណ្ណោះ។ យ៉ាងណាមិញ បច្ចុប្បន្ននេះនៅតែជាពាក្យចចាមអារ៉ាមនៅឡើយ បានធ្វើឲ្យ អ្នកគាំទ្រកំពុងទន្ទឹងរងចាំការឆ្លើយតបចម្លើយជាផ្លូវការថាពិតឬយ៉ាងណា?
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]