ភ្នំពេញ៖ ស្ថានីយបណ្តាញថ្មីចំនួន ៦៨ ទីតាំងក្នុងខេត្តសៀមរាប ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ ដែលជាផ្នែកមួយនៃគម្រោងវិនិយោគទឹកប្រាក់ ៩០ លានដុល្លារ ក្នុងឆ្នាំ២០២១របស់ក្រុមហ៊ុន Smart Axiata ដើម្បីពង្រីក និងបង្កើនគុណភាព នៃបណ្ដាញទូរគមនាគមន៍របស់ខ្លួននៅគ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា។
ស្ថានីយបណ្តាញដែលទើបតែត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរក្នុងខេត្តសៀមរាប គឺស្ថិតក្នុងគម្រោងការពង្រីកស្ថានីយ៍បណ្តាញថ្មីចំនួន ៣៥០ ទីតាំង ដែលត្រូវបានប្រកាសជាសាធារណៈ ដោយក្រុមហ៊ុន Smart កាលពីខែមុន ដែលនឹងបង្កើនគុណភាពសេវា 4G LTE របស់ក្រុមហ៊ុន Smart សម្រាប់អ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា ព្រមទាំងធានាឲ្យបានថា បណ្ដាញទូរគមនាគមន៍បានត្រៀមរួចរាល់ ក្នុងការផ្ដល់ជូនតាមតំរូវការរបស់អតិជនដែលកំពុងតែកើនឡើង នាពេលការផ្ទុះរីករាលដាលនៃវិរុសកូវីដ១៩ និងស្ថានភាពនៃការបិទខ្ទប់នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីបង្ហាញនូវគុណភាពនៃស្ថានីយ៍បណ្តាញ និងសេវាគ្រប់ដណ្ដប់ក្នុងខេត្តសៀមរាប ក្រុមហ៊ុន Smart បានកំពុងផ្ដល់ជូនទិន្នន័យអុិនធឺណិតចំនួន 1GB ឥតគិតថ្លៃដល់អតិថិជន នៅក្នុងខេត្តសៀមរាប ដែលកំពុងប្រើប្រាស់គម្រោងបង់ជាមុនរហូតដល់ថ្ងៃទី២១ ខែឧសភា ដោយពួកគេអាចទទួលយកការផ្ដល់ជូននេះ តាមរយៈកម្មវិធី SmartNas នៅពេលណាក៏បានអំឡុងខែនេះ។
សម្រាប់អតិថិជនជនដែលមានបំណងចូលរួមជាសមាជិក នៃបណ្ដាញដែលត្រូវបានពង្រីករបស់ក្រុមហ៊ុន Smart ក៏មានការបញ្ចុះតម្លៃ ៥០ ភាគរយ ចំពោះការទិញស៊ីមកាត Smart 4G លេខពិសេស ដែលមានតម្លៃត្រឹម ៥៤ ដុល្លារ តាមរយៈ ការជាវនៅតាម Smart Shop ឬរាល់ភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុន Smart ទាំងអស់នៅជុំវិញប្រទេសកម្ពុជា ។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖
បច្ចុប្បន្នក្រុមហ៊ុន Smart មានស្ថាននីយបណ្តាញប្រហែល ៣,០០០ ទីតាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាតឱ្យអតិថិជនចំនួន ៨ លាននាក់ ទទួលបានបទពិសោធន៍ឌីជីថលពិសេសលើបណ្តាញ 4G LTE ដែលផ្ដល់សេវាជូនប្រជាពលរដ្ឋចំនួន ៩១,៥% នៃចំនួនប្រជាជន។ ក្នុងខណៈពេលដែលអតិថិជន Smart បានផ្ដើមការប្រើប្រាស់ 4G យ៉ាងឆាប់រហ័ស ក្រុមហ៊ុន Smart ក៏កំពុងបញ្ឈប់បណ្ដាញសេវា 3G របស់ខ្លួនសន្សឹមៗនៅក្នុងឆ្នាំ២០២១ ដោយផ្លាស់ប្ដូរវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុដែលសល់ពីបណ្ដាញសេវា 3G ទៅជា 4G។
អតិថិជនក្រុមហ៊ុន Smart ដែលកំពុងប្រើប្រាស់សេវា 3G ក៏អាចប្ដូរទៅប្រើប្រាស់សាវា 4G ឥតគិតថ្លៃ និងទទួលបានប្រាក់ក្នុងប្រព័ន្ធបន្ថែមចំនួន ៩០០ ដុល្លារ ជាមួយនិងសុពលភាពរយៈពេល ៣ ខែ៕
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]