ខេត្តតាកែវ៖ យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា មានភូមិចំនួន២ ហើយដែលអាជ្ញាធរ សម្រេចបិទខ្ទប់ ដោយសារតែមានអ្នកវិជ្ជមានកូវីដ១៩ នៅតំបន់ទាំងនោះ និង ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ ក្នុងនោះដែរ ភូមិទាំង២នោះ រួមមាន៖
១. ភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានអាជ្ញាធរបិទខ្ទប់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ១៩ ទៅតំបន់ផ្សេងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស២. ភូមិជ្រោងស្តៅ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ត្រូវបានបិទអាជ្ញាធរបិទ នៅវេលា ម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ។
ជាមួយគ្នានេះដែរ យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ ក្នុងកំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវហាមឃាត់ការធ្វើដំណើរចេញពីផ្ទះរបស់ខ្លួន លើកលែងតែក្នុងករណីមានភាពចាំបាច់ ដូចជាការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរប និងទៅកន្លែងទិញម្ហូបអាហារ ព្រមទាំងទៅកន្លែងមន្ទីរពេទ្យជាដើម៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]