កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២២ ខែមេសាអតីតសមាជិក BTOB លោក Ilhoon បានបង្ហាញខ្លួននៅក្នុងសវនាការនៅឯតុលាការក្រុងសេអ៊ូលដោយប្រឈមមុខនឹងការចោទប្រកាន់ពីបទទិញនិងប្រើប្រាស់កញ្ឆាខុសច្បាប់។
ក្នុងអំឡុងពេលសវនាការដំបូងរបស់តុលាការនៅថ្ងៃទី ២២ ខែមេសាអ្នកតំណាងផ្នែកច្បាប់របស់តារាប្រុសរូបនេះ បានថ្លែងទៅកាន់ចៅក្រមដោយបាននិយាយថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ថែមពីនេះ លោក Ilhoon ក៏បានថ្លែងទៅកាន់តុលាការ និងសារភាពកំហុសរបស់លោកដែលបានលើកឡើងដូច្នេះថា៖
កន្លងមកតារារ៉េបរូបនេះនិង ៦ នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទទិញកញ្ឆាដែលមានតម្លៃប្រមាណ ១៣០ លានវ៉ុន (ប្រហែល១១៧,០០០ ដុល្លារ) ជាអ្នកចែកចាយខុសច្បាប់ដោយទទួលបានសារធាតុប្រមាណ ៨២០ ក្រាមចន្លោះពីខែកក្កដាឆ្នាំ ២០១៦ ដល់ខែមករាឆ្នាំ ២០១៩ ។
ទន្ទឹមនឹងនេះដែរតារាប្រុសវ័យ ២៦ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងបំពេញភារកិច្ចជាកាតព្វកិច្ចរបស់ខ្លួនជាបុគ្គលិកសេវាកម្មសាធារណៈ។ បន្ទាប់ពីបានធ្វើឱ្យមានរឿងអាស្រូវការប្រើប្រាស់កញ្ឆារបស់លោក Ilhoon ក៏បានសម្រេចចិត្តចាកចេញពីក្រុម កាលពីថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០ ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]