បរទេស៖ កាលពីខែមុន Twitter បានប្រកាសថា ខ្លួនបានចាប់ផ្តើមសាកល្បងមុខងារថ្មីដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែករូបភាពកម្រិត 4K ដែលមានគុណភាពខ្ពស់ នៅលើ app របស់ Twitter បាន។ ឥឡូវនេះក្រុមហ៊ុនបានដាក់បង្ហាញមុខងារនេះជាសាធារណៈហើយ។
កាលពីលើកមុន Twitter កំណត់កម្រិតគុណភាពរូបភាពត្រឹម 2048 x 2048p។ វាបានធ្វើឱ្យអ្នកចូលចិត្តថតរូប មួយចំនួនពិបាកក្នុងការចែករំលែកនូវរូបភាពគុណភាពខ្ពស់ៗដែលពួកគេថត នៅលើវេទិកាបណ្តាញសង្គមមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឥឡូវនេះកម្មវីធីរបស់ Twitter ទាំងនៅ iOS និង Android បានគាំទ្រការបង្ហោះរូបភាពកម្រិត 4K ហើយ។ អ្នកប្រើប្រាស់គ្រាន់តែចូលទៅកាន់ Settings and privacy បន្ទាប់មកចុចយក Data usage បន្ទាប់មកចុចយក High-quality image uploads បន្ទាប់មកជ្រើសរើសយក On Cellular or Wi-Fi ឬក៏ Only Wi-Fi។
ជាមួយគ្នានេះដែរ Twitter ក៏កំពុងមានផែនការនាំយកមុខងារ undo send ទៅដាក់លើគេហទំព័រប្លុករបស់ខ្លួនផងដែរ (
micro-blogging site)។ ដែលមុខងារថ្មីនេះគឺស្រដៀងទៅនឹង Gmail ដែរ ដែលអ្នកប្រើប្រាស់មានពេលពីរបីវិនាទីដើម្បីចុចមិនផ្ញើវិញ នូវសារដែលបានផ្ញើ។ វាអាចជួយដល់អ្នកប្រើប្រាស់ ក្នុងការលុបចោលអ៊ីម៉ែលដែលផ្ញើច្រឡំមនុស្ស៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]