ខេត្តកំពង់ឆ្នាំង៖ បន្ទាប់ពីបុរសម្នាក់ឈ្មោះ នូ ចុល បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ដែលមានអ្នកជាប់ពាក់ព័ន្ធជាមួយសព រហូតដល់ទៅ៤៨នាក់ តែពួកគាត់ទាំងនោះ បានធ្វើតេស្តរកវីរុសកូវីដ១៩ លើកទី១ លទ្ធផលចេញមកបង្ហាញថា Negative អវិជ្ជមាន។
ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២២ ខែមេសា បានប្រាប់ឱ្យដឹងថា៖ ប្រជាពលរដ្ឋ និងក្រុមគ្រួសារប្រពន្ធកូន ដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយនឹង សពបុរសដែលមានឈ្មោះថា នូ ចុល នៅភូមិព្រះរាមសង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានស្លាប់បាត់បង់ជីវិតដោយសារកូវីដ១៩ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ មានអ្នកពាក់ព័ន្ធទាំងអស់សរុបចំនួន ៤៨នាក់ ដោយលទ្ធផលតេស្តលើកទី១ ចេញមក បង្ហាញអវិជ្ជមានទាំងអស់៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]