ភ្នំពេញ៖ ធនាគារ ABA គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ឈានមុខ​មួយ​របស់​កម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា មានមោទនភាពសូមប្រកាសនូវការបរិច្ចាគទឹកប្រាក់ចំនួនមួយលានដុល្លារអាមេរិក (ប្រហាក់ប្រហែល ៤ប៊ីលានរៀល) ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-19 បង្កឡើងដោយ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

សំណើររបស់ធនាគារក្នុងការស្ម័គ្រចិត្តបរិច្ចាគទឹកប្រាក់នេះ ត្រូវបានសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ការពិចារណាដ៏ខ្ពង់ខ្ពស់ ព្រមទាំងទទួលយកជាមួយការថ្លែងអំណរគុណចំពោះធនាគារផងដែរ។ ក្នុងលិខិតថ្លែងអំណរគុណធនាគារ ABA សម្តេចមានប្រសាសន៍ថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សំណេរនៅក្នុងលិខិតថ្លែងអំណរគុណ
លិខិតថ្លែងអំណរគុណ

លោក Askhat Azhikhanov នាយកប្រតិបត្តិ ធនាគារ ABA មានប្រសាសន៍ថា៖

ប្រសាសន៍លោក Askhat Azhikhanov

លោក Askhat Azhikhanov មានប្រសាសន៍បន្ថែមថា៖

  ប្រសាសន៍លោក Askhat Azhikhanov

ដោយអនុវត្តតាមបេសកកម្ម និងគុណតម្លៃសាជីវកម្មរបស់ខ្លួន ធនាគារ ABA ប្តេជ្ញាចិត្តគាំទ្រនូវគំនិតផ្តួចផ្តើមដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-19។ ចាប់តាំងពីពេលចាប់ផ្តើមនៃការរីករាលដាលវីរុសនៅក្នុងប្រទេសកម្ពុជា ធនាគារ ABA បានរៀបចំយុទ្ធនាការរៃអង្គាសប្រាក់ និងបរិច្ចាគថវិកាតាមរយៈគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា និងសមាគមធនាគារនៅកម្ពុជា។

បន្ថែមលើការគាំទ្រផ្នែកថវិកា កម្មវិធី ABA Mobile ដ៏ទំនើបរបស់ធនាគារត្រូវបានប្រើប្រាស់ជាឧបករណ៍ សម្រាប់រៃអង្គាសប្រាក់នៅក្នុងគំនិតផ្តួចផ្តើមរបស់សម្ដេចនាយករដ្ឋមន្ត្រី ដើម្បីទិញវ៉ាក់សាំងការពារវីរុសកូវីដ-19 ផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]