គ្នាយើងមានធ្លាប់ជួបបញ្ហាហើម រមាស់ស្បែក ឡើងកន្ទាលត្រអាក បន្ទាប់ពីលេបថ្នាំរួចឬអត់? បើមានអាហារអាការៈបែបនេះ អាចថាមានប្រតិកម្មអាលែកហ្ស៊ីនឹងថ្នាំពេទ្យដែលយើងកំពុងប្រើនោះហើយ។ អាលែកហ្ស៊ីថ្នាំពេទ្យ គឺជាប្រតិកម្មខុសប្រក្រតីមួយរបស់ប្រព័ន្ធភាពស៊ាំទៅនឹងថ្នាំនោះ។ មិនថាថ្នាំមានវេជ្ជបញ្ជា ឬថ្នាំមិនត្រូវការវេជ្ជបញ្ជាទេ គឺអាចបង្កឲ្យមានអាលែកហ្ស៊ីបានដែរ។
១. រោគសញ្ញាអាលែកហ្ស៊ីនឹងថ្នាំពេទ្យ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសញ្ញា និងរោគសញ្ញានៃប្រតិកម្មអាលែកហ្ស៊ីនឹងថ្នាំពេទ្យអាចលេចឡើងក្នុងរង្វង់មួយម៉ោងក្រោយលេប ឬអាចពេលខ្លះមានរហូតដល់ច្រើនម៉ោង ឬថ្ងៃផងក៏មាន។
សញ្ញា និងរោគសញ្ញាអាលែកហ្ស៊ីនឹងថ្នាំពេទ្យអាចមានដូចជា រមាស់ ក្ដៅខ្លួន ឡើងកន្ទាលត្រអាក ហើមសរីរាង្គ ហត់ ដកដង្ហើមឮដូចហួច ហៀរសំបោរ និងរមាស់ភ្នែក ឬហៀរទឹកភ្នែកជាដើម។
ចំណែកសញ្ញា និងរោគសញ្ញាអាលែកហ្ស៊ីថ្នាំពេទ្យកម្រិតធ្ងន់ធ្ងរវិញអាចមានដូចជា៖
- ពិបាកដកដង្ហើម ឬមានអារម្មណ៍ថាស្ទះផ្លូវដង្ហើម
- ក្អួត ចង្អោរ ឬរាក
- វិលមុខ ធេងធោង
- ជីពចរខ្សោយ
- សម្ពាធឈាមធ្លាក់ចុះ
- ប្រកាច់ និង
- បាត់ស្មារតី ជាដើម។
ក្នុងករណីសង្ស័យថាយើងមានប្រតិកម្មអាលែកហ្ស៊ីនឹងថ្នាំពេទ្យណាមួយកំពុងប្រើប្រាស់ យើងគួរទៅជួបពេទ្យវិញភ្លាមដែរ និងរឹតតែត្រូវស្វែងរកការសង្គ្រោះបន្ទាន់ បើយើងមានអាការៈប្រតិកម្មអាលែកហ្ស៊ីនឹងថ្នាំពេទ្យធ្ងន់ធ្ងរ។
២. មូលហេតុបង្ក
អាលែកហ្ស៊ីនឹងថ្នាំពេទ្យ កើតឡើងពេលប្រព័ន្ធភាពស៊ាំរបស់យើង យល់ច្រឡំថាថ្នាំដែលយើងកំពុងប្រើជាសារធាតុបង្កគ្រោះថ្នាក់ ដូចជាវីរុស ឬបាក់តេរី។ នៅពេលប្រព័ន្ធភាពស៊ាំយើងចាត់ទុកថាថ្នាំដែលយើងប្រើជាសារធាតុបង្កគ្រោះថ្នាក់ វានឹងបង្កើតអង់ទីករជាក់លាក់មួយសម្រាប់ថ្នាំនោះដែរ។ ប៉ុន្តែ ពេលខ្លះ អាលែកហ្ស៊ីនឹងថ្នាំនេះមិនកើតមានទេនៅពេលយើងប្រើលើកទីមួយ លុះត្រាតែមានការប្រើច្រើនដង ទើបអាចវិវត្តទៅជាមានបញ្ហាអាលែកហ្ស៊ីនេះក៏មាន។
៣. ប្រភេទថ្នាំអាចនាំឲ្យមានប្រតិកម្មអាលែកហ្ស៊ី
ទោះបីជាគ្រប់ថ្នាំទាំងអស់សុទ្ធតែអាចមានលទ្ធភាពធ្វើឲ្យមានប្រតិកម្មអាលែកហ្ស៊ី តែភាគច្រើនថ្នាំដែលងាយនឹងមានប្រតិកម្មអាលែកហ្ស៊ីមានដូចជា ពពួកថ្នាំផ្សះ ថ្នាំបំបាក់ការឈឺចាប់ ថ្នាំព្យាបាលជំងឺមហារីក និងថ្នាំសម្រាប់ជំងឺប្រព័ន្ធភាពស៊ាំវាយប្រហារលើកោសិការាងកាយខ្លួនឯង។
៤. កត្តាប្រឈម
ខណៈមនុស្សគ្រប់គ្នាសុទ្ធតែអាចមានបញ្ហាអាលែកហ្ស៊ីនឹងថ្នាំពេទ្យ ប៉ុន្តែអ្នកមានបញ្ហាទាំងនេះនឹងមានកត្តាប្រឈមខ្ពស់។
- មានប្រវត្តិអាលែកហ្ស៊ីនឹងអាហារ ឬអាលែកហ្ស៊ីច្រមុះ
- មានប្រវត្តិគ្រួសារមានបញ្ហាអាលែកហ្ស៊ី
- ប្រើប្រាស់ថ្នាំច្រើន និងកម្រិតដូសខ្ពស់ ឬប្រើថ្នាំដដែលៗក្នុងរយៈពេលយូរ ជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]