បរទេស៖ កាលពីសប្តាហ៍មុន មានការចែកចាយរូបភាពទូរសព្ទ iPhone 13 mini ដែលបានបង្ហាញឱ្យឃើញថា កាមេរ៉ាខាងក្រោយរបស់វានៅបញ្ឈិតគ្នា មិនមែនដូចស៊េរីលើកមុនដែលវានៅពីលើគ្នានោះទេ។ ហើយការលេចធ្លាយចុងក្រោយបង្អស់នេះ គឺជារូបថតរបស់គំរូ mini ពេញតែម្តង ដែលបានបង្ហាញពីការរចនាដូចគ្នាដូចកាលពីបែកធ្លាយលើកមុនដែរ។ នេះបញ្ចាក់ថាការបែកធ្លាយលើកមុនពិតជាយកជាការបានមែន។

គួរចងចាំថា នេះគឺគ្រាន់តែជាគំរូ prototype មួយប៉ុណ្ណោះ Apple មិនទាន់ធ្វើការផលិតទូរសព្ទនេះនៅឡើយទេ ដូច្នេះការរចនារបស់វាអាចនឹងត្រូវផ្លាស់ប្តូរក៏ថាបាន។ ប្រសិនបើចុងក្រោយ ការរចនានេះត្រូវគេសម្រេចថាមិនដាក់លើ iPhone 13 mini វិញ ប្រហែលជាវាអាចត្រូវបានគេយកទៅដាក់ឱ្យទូរសព្ទ iPhone 13 ខ្នាតធំវិញក៏ថាបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

ទោះយ៉ាងណាក៏ដោយ ហេតុផលសម្រាប់ការរចនាកាមេរ៉ាថ្មីនេះ ប្រហែលអាចដោយសារត្រួវការ space សម្រាប់ដាក់ sensor ធំជាងមុន។ ហើយបើបែបនេះមែន កាមេរ៉ា bumps ខាងក្រោយរបស់ទូរសព្ទនេះប្រហែលជាកាន់តែក្រាស់ជាងមុនជាមិនខាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]